Yearendyearend1140x150

ស្រុកកៀនស្វាយទទួលបានការវិនិយោគពីក្រុមហ៊ុនមួយក្នុងទុនវិនិយោគជាង៥លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្រុកកៀនស្វាយទទួលបានការវិនិយោគពីក្រុមហ៊ុនមួយក្នុងទុនវិនិយោគជាង៥លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ ហើយអាចបង្កើតរោងចក្រចាក់សម្លៀកបំពាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

បើតាមសេចក្ដីប្រកាស តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ១១០ អគារលេខ ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៦កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង