Cctimesw1140xh150cm copy

នគរបាលនាំ«រថយន្ត»បុកម៉ូតូនាំក្បួនប្រតិភូទៅរក្សាទុក ដើម្បីដោះស្រាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ម៉ូតូសនាំក្បួនប្រតិភូមួយគ្រឿង ត្រូវបានរថយន្ត Ford របស់ពលរដ្ឋបើកបុក ថ្ងៃទី ១២ ខែវិច្ឆិកា។

ភ្នំពេញ៖ ម៉ូតូសនាំក្បួនប្រតិភូមួយគ្រឿង ត្រូវបានរថយន្ត Ford របស់ពលរដ្ឋបើកបុក កាលម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។បច្ចុប្បន្នរថយន្តទំនើបនេះ ត្រូវបានស្នងការនគបាលរាជធានីភ្នំពេញនាំយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខ​សីហា បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បុក ម៉ូតូសនាំក្បួនប្រតិភូ បានកើតឡើងនៅស្ពាននាគវត្តភ្នំនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប៉ុន្តែលោកថា ករណីគ្រោះថ្នាក់នេះ ជាករណីគ្រោះថ្នាក់ធម្មតា មិនមែនជាការគ្រោះថ្នាក់ពេលនាំក្បួននោះទេ ព្រោះម៉ូតូបានជិះទៅកាន់ទីតាំង ដេីម្បីដឹកនាំក្បួនប៉ុណ្ណោះ។

បើតាមលោក សាន សុខ​សីហា ករណីខាងលើ កម្លាំងនគរបាលអន្តរាគមន៍ភ្លាមៗ នាំយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ជាបណ្តោះអាសន្ន ជៀសវាងរាំងស្ទះដល់ការងារ។

គួរបញ្ជាក់ថា នេះជាករណីទី២ហើយដែលពាក់ព័ន្ធនឹងក្បួនថ្នាក់ដឹកនាំដែលមកប្រជុំកំពូលអាស៊ាននៅកម្ពុជា។នៅថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅ ក៏មានហេតុការណ៍ស្រដៀងគ្នាដោយបុរសជនជាតិកូរ៉េម្នាក់ មុនពេលក្បួន VIP របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូង។ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់នោះភ្លាមៗ និង បាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង