Yearendyearend1140x150

កម្ពុជា-វៀតណាមប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។ ការប្ដេជ្ញានេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនេះ ឯកឧត្តម អ៉ិត សំហេង មានភាពជឿជាក់ថា វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់វៀតណាមមានទាំងគុណភាព បទពិសោធន៍ ហើយសង្ឃឹមថា វៀតណាមនឹងបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាច្រើនបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Dao Ngoc Dung សន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនទៀតលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ដើម្បីជាធនធានមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម Dao Ngoc Dung ក៏បានឯកភាពចំពោះសំណើររបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលស្នើឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចសិក្សាដកស្រង់នូវបទពិសោធន៍ពីគ្នាលើការអនុវត្តល្អនានា ដោយប្រទេសទាំងពីរ មានស្ថានភាពប្រហាក់ប្រហែលគ្នា ជាពិសេសគឺបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចគ្នា។ ភាគីវៀតណាមក៏បានសន្យានឹងជួយគាំទ្រកម្ពុជាទៅលើគម្រោងជាច្រើន សំដៅជំរុញបង្កើនល្បឿនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេរភាគី អាស៊ាន និងក្របខណ្ឌតំបន់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង