Yearendyearend1140x150

អាម៉េរិកសន្យាផ្តល់ជំនួយយោធាដល់តៃវ៉ាន់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានអគ្គសេនាធិការរួម លោក Mark Milley  AP

អាម៉េរិក៖ ប្រធានអគ្គសេនាធិការចម្រុះអាម៉េរិក លោក Mark Milley បានប្រកាសគាំទ្រយោធារបស់តៃវ៉ាន់ទាំងអាវុធ និងការហ្វឹកហ្វឺន ដោយព្រមានប្រឆាំងនឹងការវាយប្រហាររបស់ចិនលើតៃវ៉ាន់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ឧត្តមសេនីយ៍អាម៉េរិកបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងតៃប៉ិក បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់នេះជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិនក៏ដោយ។

លោក Milley បាននិយាយថា "សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តតាមរយៈច្បាប់ទំនាក់ទំនងតៃវ៉ាន់ ហើយប្រធានាធិបតី ចូ បៃដិន បាននិយាយក្នុងឱកាសជាច្រើននាពេលថ្មីៗនេះថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រតៃវ៉ាន់"បន្ថែមទៀតទាំងសព្វាវុធផ្សេងៗ។

លោក Milley បានបន្តអះអាងថា ខណៈពេលដែលមិនមានការចង្អុលបង្ហាញថាទីក្រុងប៉េកាំងនឹងវាយប្រហារកោះនេះក្នុងពេលអនាគតភ្លាមៗនោះទេ ស្របពេលដែលប្រធានាធិបតីចិន Xi Jinping ឥឡូវនេះកំពុង "វាយតម្លៃស្ថានភាព និងគណនាឡើងវិញនូវអ្វីដែលពួកគេអាចធ្វើ" ដោយកត់សម្គាល់ថាការវាយលុកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នឹង "ពិតជាលំបាក។

កាលពីឆ្នាំមុន មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានអះអាងថា ទាហានអាម៉េរិកបានហ្វឹកហាត់ទាហាននៅលើកោះនេះរួចហើយ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាតើមានជនជាតិអាម៉េរិកប៉ុន្មាននាក់ត្រូវបានគេដាក់ពង្រាយនោះទេ ដោយគ្រាន់តែនិយាយថា វាមិនមានច្រើនដូចអ្វីដែលចិនគិតនោះទេ។

លោក Milley ដោយទទូចថាទីក្រុងប៉េកាំងគឺជាដៃគូប្រកួតប្រជែងកំពូលរបស់អាម៉េរិក និងការព្រួយបារម្ភផ្នែកសន្តិសុខ។ លោកបន្ថែមថា ប្រទេសចិនកំពុងស្វែងរកឧត្តមភាពផ្នែកយោធាក្នុងតំបន់ និងជាយថាហេតុជាសកល ដោយលើកហេតុផលថា ខ្លួនចង់សម្រេចបាននូវសមិទ្ធិផលចុងក្រោយមុនឆ្នាំ ២០៥០។ លោក Milley គូសបញ្ជាក់ថា "យើងមិនអីទេជាមួយនឹងការប្រកួតប្រជែងគ្មានបញ្ហាទេសម្រាប់អាម៉េរិក" ។ ប៉ុន្តែប្រសិនបើចិនចង់បានជម្លោះ នោះនឹងជាជម្រើសដ៏អាក្រក់សម្រាប់ចិន។

ដោយឡែកប្រធានាធិបតីចិនលោក Xi Jinping បានលើកឡើងពីហានិភ័យនៃជម្លោះប្រដាប់អាវុធលើកោះតៃវ៉ាន់។ លោកបានបញ្ជាក់ជាថ្មីថា គោលដៅចម្បងរបស់ទីក្រុងប៉េកាំងគឺការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែបានព្រមានថាទីក្រុងប៉េកាំងរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារការប៉ុនប៉ងណាមួយរបស់រដ្ឋបាលតៃវ៉ាន់ដើម្បីប្រកាសឯករាជ្យ។ កាលពីសប្តាហ៍មុន លោកបានបញ្ជាឱ្យយោធារបស់ប្រទេសនេះ ធ្វើឱ្យប្រាកដថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលកើតចេញពីយុគសម័យថ្មីនៃភាពចលាចលពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង