
ហូជីមិញ៖ តុលាការវៀតណាមកណ្តាលបានកាត់ទោសប្រហារជីវិតមនុស្សបីនាក់និងដាក់ទោសជាប់គុកមួយជីវិតម្នាក់ក្រោយរកឃើញរត់ពន្ធថ្នាំញៀន៦គីឡូក្រាមពីឡាវចូលក្នុងប្រទេសវៀតណាម។
យោងតាមសាលក្រម លោក Ran បានទទួលថ្នាំញៀនមួយកញ្ចប់ពីបុរសចំឡែកនៅព្រំដែន Quang Tri រវាងប្រទេសវៀតណាម និងឡាវ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១។ ក្រោយមកគាត់បានបែងចែកថ្នាំញៀនជាកញ្ចប់តូច រួចប្រគល់ឱ្យឈ្មោះ ឡុង លីម និងខៃ ដឹកទៅស្រុកហួងហ្វា។ លោក ឡុង ត្រូវបានចាប់ខ្លួននៅពេលធ្វើដំណើរ ខណៈបីនាក់ផ្សេងទៀតក្រោយមកបានចូលមកសារភាពដោយខ្លួនឯង ខណៈប៉ូលិសរឹបអូសបានថ្នាំញៀនថ្នាំញៀន៦គីឡូក្រាម។
គួរបញ្ជាក់ថាប្រទេសវៀតណាមត្រូវបានភ្នាក់ងារសន្តិសុខកំណត់ថាជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់ បើទោះបីជាមានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតក៏ដោយ។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬជាង ២,៥ គីឡូក្រាមត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត៕