Yearendyearend1140x150

ពូទីន បធិសេដមិនចូលរួមកិច្ចប្រជុំកំពូលG20នាពេលខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

ហ្សាការតា៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 នៅលើកោះរមណីយដ្ឋានឥណ្ឌូនេស៊ី បាលី នៅសប្តាហ៍ក្រោយនេះទេ នេះបើតាមស្ថានទូតរបស់ទីក្រុងមូស្គូប្រចាំប្រទេសឥណ្ឌូនេស៊ីបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍នេះ។

បើតាមលោកលោក Yulia Tomskaya ប្រធានពិធីការរបស់ស្ថានទូតបាននិយាយថា "ខ្ញុំអាចបញ្ជាក់បានថា (រដ្ឋមន្ត្រីការបរទេស) លោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកាន់ G20ជំនួសមុខលោកពូទីន ។ ប្រធានាធិបតីអាមេរិក Joe Biden ដែលបានហៅលោក Putin ថាជា "ឧក្រិដ្ឋជនសង្គ្រាម" និងអ្នកដែលនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនោះ បាននិយាយកាលពីមុនថា លោកបៃដិន គ្មានចេតនាជួបជាមួយលោក Putin នៅកោះបាលីទេ ប្រសិនបើលោកទៅចូលរួម។

បន្ថែមពីនេះវិមានក្រឹមឡាំងព្យាយាមការពារខ្លួនពីការថ្កោលទោសរបស់លោកខាងលិចនៅឯកិច្ចប្រជុំកំពូលនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ ប្រភពមួយផ្សេងទៀតបានបញ្ជាក់ថាលោកពូទីននឹងត្រូវជំនួសដោយលោក Lavrov ក្នុងកិច្ចប្រជុំ G20។ អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូបានដើរចេញពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ខែកក្កដា នៅកោះបាលី បន្ទាប់ពីមន្ត្រីបានថ្កោលទោសរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនរបស់ខ្លួន។

ដោយឡែកម្ចាស់ផ្ទះឥណ្ឌូណេស៊ីបន្តគោលនយោបាយការបរទេសអព្យាក្រឹត ហើយបានបដិសេធការអំពាវនាវរបស់លោកខាងលិចដើម្បីដករុស្ស៊ីចេញពីកិច្ចប្រជុំកំពូល ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង