Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជានាំចេញអង្ករជាង៥០ម៉ឺនតោនក្នុងទឹកប្រាក់ជាង៣ពាន់លានដុល្លារក្នុងរយៈពេល១០ខែនៃឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែនៃឆ្នាំ២០២២នេះ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៥០៩ ២៤៩ តោន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វ័យត ហុងកុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន, ប្រទេសនៅក្នុងទ្វីប អឺរ៉ុបចំនួន ២៥ បានចំនួន ១៧៩ ០៧៣ តោន, ប្រទេសសមាជិកអាស៊ានចំនួន ៤ បានចំនួន ៤៨ ២៥៣តោន និងផ្សេងៗចំនួន ២៥ ប្រទេសបានចំនួន ៥០ ០៥០តោន ។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ១៩០ ៧៩០ តោន អង្ករសែនក្រអូបចំនួន ១៥៣ ៥៦១ តោន, អង្ករសគ្រាប់វែងចំនួន ១៤៤ ៦៧២ តោន, អង្ករចំហុយ ១១ ៨១៥ តោន, អង្ករសរីរាង្គចំនួន ៨៣៨៨ តោន, និងអង្ករដំណើបចំនួន ។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករក៏បានបញ្ជាក់ពីការនាំចេញស្រូវផងដែរ ដែលក្នុងនោះកម្ពុជាបាននាំចេញស្រូវបានចំនួន ២៤៤ ០១១២ តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៨៤.១៥ លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបាននាំចេញក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង