Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រះមហាក្សត្រ ផ្តល់គោរមងារជា«កិត្តិសង្គហបណ្ឌិត»ជូនឯកឧត្ដម គន់ គីម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាឯកឧត្ដម គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។

ឯកឧត្ដម គន់ គីម ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

ការផ្តល់គោរមងារជា«កិត្តិសង្គហបណ្ឌិត»ជូនឯកឧត្ដម គន់ គីម គឺធ្វើឡើងក្រោយពីពិនិត្យឃើញថា ឯកឧត្តម តែងបានយកចិត្តទុកដាក់ខ្ពស់លើ ការងារគ្រោះមហន្តរាយ ហើយតែងបានចុះដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជួបគ្រោះមហន្តរាយនានា ជាពិសេសចុះជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលថ្មីៗនេះ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង