
ស៊ីដនី៖ អ្នកស្រុករាប់រយនាក់នៅក្នុងទីប្រជុំជនក្នុងតំបន់សំខាន់ៗនៅទូទាំងរដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលីកំពុងត្រូវបានជំរុញឱ្យចាកចេញពីផ្ទះសម្បែង ខណៈដែលទឹកជន់លិចបានរុញច្រានខ្សែទឹក ហើយវិបត្តិទឹកជំនន់ដ៏ធំលើកទីបួនរបស់ប្រទេសក្នុងឆ្នាំនេះកំពុងតែបង្កទៅជាបញ្ហាដ៏ធំសម្រាប់ពលរដ្ឋអូស្រា្តលី។
អាជ្ញាធរកំពុងជំរុញឱ្យអ្នកស្រុកជម្លៀសខ្លួនចេញពីផ្នែកខ្លះនៃទីក្រុងក្នុងតំបន់ New South Wales នៃ និង Forbes ដែលជាផ្ទះប្រមូលផ្តុំពលរដ្ឋប្រហែល ៩០,០០០នាក់។ នៅទូទាំងរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី សេវាសង្គ្រោះបន្ទាន់បានធ្វើការជួយសង្គ្រោះទឹកជំនន់ចំនួន ១៥ ក្នុងរយៈពេល ២៤ ម៉ោងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Ashley Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា "បញ្ហាមកពីការកើនឡើងនៃទឹកទន្លេ នឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេស" ។ លោកបន្តថា "យើងកំពុងរំពឹងថានឹងមានទឹកជំនន់ធំក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ស្មើនឹងប្រហែលទឹកជំនន់ឆ្នាំ ១៩៥២ នៅក្នុងតំបន់នោះ៕