Yearendyearend1140x150
Img 0571

គ្រួសារជនរងគ្រោះពីការបាក់ស្ពាននៅឥណ្ឌា អំពាវនាវរកយុត្តិធម៌

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងការបាក់ស្ពានដ៏សោកនាដកម្មកាលពីថ្ងៃអាទិត្យនៅប្រទេសឥណ្ឌាកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់អំពីរបៀបដែលគ្រោះមហន្តរាយអាចកើតឡើង ហើយសង្ឃឹមថានឹងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។

គ្រួសារជងរងគ្រោះ Shah កំពុងតែមានអារម្មណ៍សោកសៅ ដែលត្រូវបាត់បង់សមាជិកប្រាំពីរនាក់នៅក្នុងសោកនាដកម្មនេះ។ ភ្នែករបស់គេមិនអាចឈប់ហូរទឹកភ្នែកបាន ខណៈដែលគេយំនឹកដល់មនុស្សជាទីស្រឡាញ់របស់គេ។ សាច់ញាតិម្នាក់ឈ្មោះ Arif Shah បាននិយាយថា "ខ្ញុំមិនដឹងថាអ្នកណាអាចផ្តល់យុត្តិធម៌ដល់ខ្ញុំ អ្វីដែលបានកើតឡើងខ្ញុំស្ទើតែមិនជឿហើយមិនអាចទទួលយកបាននោះទេ។

មនុស្សជាង ១៧០ នាក់ត្រូវបានជួយសង្គ្រោះ ចំពេលប្រតិបត្តិការស្វែងរកដ៏លំបាកមួយដែលត្រូវបានរារាំងដោយស្ថានភាពលំបាក ក្នុងការជ្រមុជរកអ្នកដែលបាត់ខ្លួននៅក្នុងទន្លេ។ នៅក្នុងមន្ទីរពេទ្យ អ្នកនៅរស់រានមានជីវិតជាច្រើនកំពុងព្យាបាលរបួសធ្ងន់ធ្ងរ ក៏ដូចជាការឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

លោក Naiyeem បាននិយាយថា "អ្នកទទួលខុសត្រូវចំពោះរឿងនេះ គួរតែត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយក្រុមហ៊ុនថែទាំស្ពានក៏គួរតែទទួលទោសដែរ។លោកបន្ថែមថា ខ្ញុំពិតជាសោកស្ដាយណាស់ដែលខ្ញុំបានបាត់បង់មិត្តម្នាក់ក្នុងឧបទ្ទវហេតុនេះ"។

ក្នុងចំណោមអ្នកនៅរស់រានមានជីវិតមានក្រុមគ្រួសារ Savita ដែលបានរងរបួសក្បាល ហើយមិនអាចក្រោកឈរបានចាប់តាំងពីការដួលរលំស្ពាន។ គ្រួសាររបស់នាងអរគុណដែលនាងនៅតែស្ថិតក្នុងចំណោមពួកគេ ខណៈពេលដែលពួកគេសោកសៅចំពោះការបាត់បង់សាច់ញាតិផ្សេងទៀត។

ចំណែកនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទៅទស្សនាកន្លែងគ្រោះថ្នាក់ ដែលស្ថិតនៅក្នុងរដ្ឋកំណើតរបស់គាត់ ហើយបានជួបក្រុមជួយសង្គ្រោះ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈក្រុមមន្ត្រីបារម្ភថា សាកសពជនរងគ្រោះជាច្រើននាក់ទៀតអាចជាប់នៅបាតទន្លេ។

គួរបញ្ជាក់ថាស្ពានថ្មើរជើងក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានបាក់កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានទម្លាក់មនុស្សរាប់រយនាក់ចូលទៅក្នុងទន្លេ Macchchhu ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៤១ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង