Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ប៉ូលីសថៃ ចាប់ខ្លួនម្ចាស់ក្លឹបប្រដាល់Ayong ជនជាតិចិនពីបទឆបោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Bangkok Post

ថៃ៖ ប៉ូលីសថៃ បានចាប់ខ្លួនអ្នកផ្សព្វផ្សាយប្រដាល់ជនជាតិចិនម្នាក់ ដោយចោទប្រកាន់ពីបទចាប់ជនជាតិថៃឱ្យធ្វើការឱ្យក្រុមជនឆបោកតាមទូរស័ព្ទ ដែលមានមូលដ្ឋាននៅព្រំដែន Myawaddy ប្រទេសមីយ៉ាន់ម៉ា។

ស្នងការនៃការិយាល័យស៊ើបអង្កេតកណ្តាល បានឱ្យដឹងថា លោក Huang Tianyong អាយុ ៣៣ឆ្នាំ ជាម្ចាស់ក្លឹបប្រដាល់ Ayong នៅប៉ាតាយ៉ា ត្រូវបានចាប់ខ្លួននៅចំណតរថយន្តមួយនៅលើផ្លូវ Ram Intra ក្នុងសង្កាត់ Bang Khen នៃទីក្រុងបាងកក កាលពីថ្ងៃទី៣០ តុលា។

គាត់គឺជាជនជាតិចិន ក្នុងចំណោមជនជាតិថៃ ម៉ាឡេស៊ី ហ្វីលីពីន និងជនជាតិមីយ៉ាន់ម៉ា ១៩នាក់ ដែលបានល្បួងជនជាតិថៃឱ្យដាក់ពាក្យធ្វើការងារ ហើយការងារទាំងនោះជាការងារឆបោកតាមទូរស័ព្ទ នៅតំបន់ Myawaddy ខេត្ត Tak ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង