Yearendyearend1140x150

វៀតណាម«ប្តេជ្ញាចិត្ត»ពង្រឹងទំនាក់ទំងជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាបក្ស Nguyen Phu Trong (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន Xi Jinping បន្ទាប់ពីបានទទួលមេដាយមិត្តភាពរបស់ប្រទេសចិននៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០០។ រូបថត ៖ ដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

វៀតណាម៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងសមភាគីចិន លោក Xi Jinping បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្រ។ នៅក្នុងជំនួបជាមួយលោក Xi នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ លោក Trong បានអះអាងថា វៀតណាមតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយប្រទេសចិន។

សម្រាប់លោក Trong វៀតណាមប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគី។ លោកបន្តថា វាជាសមាជិកដែលទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ចំណែកលោក Xi បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Trong មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ និងទំនាក់ទំនងទ្វេភាគីរបស់វៀតណាមនឹងចិន។ លោក Trong គឺជាមេដឹកនាំវៀតណាមដំបូងគេដែលបានទៅទស្សនកិច្ចប្រទេសចិនចាប់តាំងពីសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។

លោកស៊ីបានមានប្រសាសន៍ថា ប្រទេសនេះវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ហើយមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានមានប្រសាសន៍ថា ទំនាក់ទំនងនេះនឹងក្លាយជាផ្នែកមួយនៃ "ភាពជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង និងឆ្ពោះទៅមុខ" ក្នុងស្មារតីនៃ "អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ"។

គួរបញ្ជាក់ថាវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអាស៊ាន និងធំទី៦ក្នុងពិភពលោក។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិនឈានដល់ ១៦៥,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើង ២៤,៦% ធៀបនឹងឆ្នាំ ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង