
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេស James Cleverly ចក្រភពអង់គ្លេសបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា ជំហានបែបនេះ នឹងផ្លាស់ប្តូរលក្ខណៈនៃជម្លោះ ហើយនឹងពង្រីកទៅជាសង្រ្គាមធំជាក់ជាមិនខាន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly ក៏បានជំរុញរុស្ស៊ីកុំឱ្យរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន លោកចាត់ទុកទង្វើរុស្សីកំពុងតែធ្វើនេះមានចេតនាបង្កឲ្យពិភពលោកកាន់តែប្រឈមបញ្ហាសេដ្ឋកិច្ចរួម នឹងអាចឈានទៅដល់សង្រ្គាមធំនាពេលខាងមុខ។
ចំណែកលោក លោក ពូទីន អះអាងថារុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេដោយជំនួសមកវិញថា ក្រុងគៀវអាចបង្កើត និងបំផ្ទុះគ្រាប់បែកកខ្វក់ទៅកាន់រុស្សី។ ប៉ុន្តែលោក Cleverly បាននិយាយថា វាគឺជា "ការអះអាងមិនសមហេតុផល" ដែលចាត់ទុកថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ។
សម្រាប់ លោក Cleverly "គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ ហើយគ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់ប្រទេសរុស្ស៊ី ឬប្រធានាធិបតីពូទីនឡើយ៕