681 ezgif.com resize
Swift cc time

ក្រសួងសាធារណការរកចំណូលជាតិសរុបប្រមាណ ២០៨លានដុល្លារ រយៈពេល៦ឆ្នាំចុងក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ (២០១៧-២០២២) បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈកន្លងមក យើងសង្គេតឃើញថាក្រសួងសាធារណការ រកប្រាក់ចំណូលជាតិបានសរុបប្រមាណ ២០៨លានដុល្លារអាម៉េរិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បើប្រៀបធៀបចំណូលសេវាសាធារណៈឆ្នាំ២០២១ និង២០១៦ ឃើញថាមានការកើនឡើង ២២ដង ដោយក្នុងឆ្នាំ២០១៦ (មុនពេលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម) ចំណូលសេវាសាធារណៈមាន ត្រឹមតែ១,៩លានដុល្លារអាមេរិក ខណៈដែលចំណូលឆ្នាំ២០២១ (ពេលមានប្រព័ន្ធស្វ័យប្រវត្តិកម្ម) មានចំនួន ៤២លានដុល្លារអាម៉េរិក។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីលទ្ធផលការងារជាច្រើន ដែលកើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដោយឆន្ទៈមនសិការការងារខ្ពស់ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្ម និងជាពិសេសការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕


Khcct banner

អត្ថបទទាក់ទង