Yearendyearend1140x150

អ្នកនាំពាក្យចិន៖ អាម៉េរិកគួរតែបញ្ចប់សកម្មភាពអវិជ្ជមាន ដែលរារាំងទំនាក់ទំនងយោធាជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន

ចិន៖ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចាត់ទុកអាម៉េរិកកំពុងមានចេតនាបង្កបញ្ហាសណ្តាប់ធ្នាប់យោធាជាមួយចិន លោក Kefei អះអាងថាអាម៉េរិកគួរតែបញ្ចប់សកម្មភាពអវិជ្ជមាន ដែលរារាំងទំនាក់ទំនងយោធាជាមួយចិន។ អ្នកនាំពាក្យចិនថ្លែងបែបនេះក្រោយវិវាទអាម៉េរិកនឹងចិន នៅតែបន្តកើនកំដៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់កាលពីពេលកន្លងទៅ។

ជាការឆ្លើយតបទៅនឹងការកត់សម្គាល់ចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ដែលលោកបានឡើងឡើងថា អាម៉េរិកចង់ "រក្សាការសន្ទនាបើកចំហ" ឬ "ស្វែងរកការស្នើសុំការសន្ទនាបើកចំហ" ជាមួយប្រទេសចិន។ លោក Tan Kefei បានឆ្លើយតបវិញថា ប្រទេសចិនស្វាគមន៍ការទំនាក់ទំនងរវាងយោធាទាំងពីរដោយផ្អែកលើគោលការណ៍ជាក់លាក់។

សម្រាបើលោក Tan Kefei ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងយោធាទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើទំនាក់ទំនងរវាងយោធាទាំងពីរឲ្យប្រសើរឡើងវិញ។ ដើម្បីឆ្លើយតបទៅនឹងការព្យាបាទរបស់សហរដ្ឋអាម៉េរិក អ្នកនាំពាក្យរូបនេះបាននិយាយថា ការបង្កហេតុមុននេះ ប្រទេសចិនបានចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរយ៉ាងម៉ឺងម៉ាត់”ជុំវិញការលូកដៃរបស់អាម៉េរិកក្នុងកោះតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះសង្គត់ធ្ងន់ថា ភាគីអាម៉េរិកទទួលខុសត្រូវទាំងស្រុងចំពោះការធ្លាក់ចុះយ៉ាងខ្លាំងចំពោះទំនាក់ទំនងយោធាចិន-អាម៉េរិក។ ប្រសិនបើសហរដ្ឋអាម៉េរិកមានបំណងពង្រឹងកិច្ចសន្ទនាយោធាជាមួយប្រទេសចិន អាម៉េរិកគួរតែ បង្ហាញភាពស្មោះត្រង់ គោរពយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង