
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ព្រមានថាគ្មាននរណាម្នាក់អាចគេចពីនុយក្លេអ៊ែរបានទេប្រសិនបើផ្ទុះ។ការព្រមានរបស់មេដឹកនាំរុស្សីរូបនេះធ្វើក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្លឹបពិភាក្សា Valdai ។
មេដឹកនាំរុស្សីរូបនេះអះអាងថា ពីការញុះញង់ជម្លោះនៅអ៊ុយក្រែន និងការបង្កហេតុជុំវិញកោះតៃវ៉ាន់ ដល់អស្ថិរភាពទីផ្សារស្បៀងអាហារ និងថាមពលពិភពលោក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិងកំពុងបង្កើនភាពតានតឹងជុំវិញពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងជាពិសេសនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ លោកបន្ថែមថា “ការគ្រប់គ្រងពិភពលោកគឺជាអ្វីដែលហៅថាលោកខាងលិចបានចូលរួមនៅក្នុងហ្គេមនេះ ដែលពិតជាគ្រោះថ្នាក់ បង្ហូរឈាម ហើយអាម៉េរិកកំពុងតែបង្កអសន្តិសុខដល់ពិភពលោកទាំងមូល៕