Yearendyearend1140x150

ចិន និងកូរ៉េខាងជើងប្រារព្ធខួបលើកទី ៧២ នៃសង្គ្រាមកូរ៉េ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រទេសចិន និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៅអគារមិត្តភាពចិន-កូរ៉េខាងជើងក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្ម័គ្រចិត្តរបស់ទ័ពប្រជាជនចិន (CPVs) ដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣)។

សមាជិកទាំងអស់នៃស្ថានទូតចិនប្រចាំនៅកូរ៉េខាងជើង តំណាងចិននៅក្រៅប្រទេស ស្ថាប័នដែលផ្តល់មូលនិធិដោយចិន និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េខាងជើងបានចូលរួមសកម្មភាពរំលឹកនេះ រួមជាមួយនឹងអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលលោក Kang Yun Sok ក្នុងចំណោមមន្ត្រីនាំមុខផ្សេងទៀតរបស់កូរ៉េខាងជើង នៃគណបក្ស រដ្ឋាភិបាល និងយោធា ព្រមទាំងតំណាងប្រជាពលរដ្ឋក្រុងព្យុងយ៉ាង។ តំណាងភាគីទាំងសងខាងដាក់កម្រងផ្កា ហើយអ្នកចូលរួមទាំងអស់បានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីដោយស្ងាត់ស្ងៀម។

អគារមិត្តភាព ដែលជាវិមានឧទ្ទិសដល់អ្នកដែលបានពាក់លីជីវិត CPVs ដែលបានប្រយុទ្ធក្នុងសង្គ្រាមកូរ៉េត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៩ ។ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៥០ តាមការស្នើសុំរបស់កូរ៉េខាងជើង កងកម្លាំង CPV បានឆ្លងកាត់ទន្លេ Yalu ដើម្បីជួយដល់ការប្រយុទ្ធរបស់កូរ៉េខាងជើងនៅទីនោះរហូតដល់បទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៥៣ ។ ទាហាន សរុបចំនួន ២.៩លាននាក់បានចូលទៅក្នុងសមរភូមិ ហើយ ២០ម៉ឺននាក់ជាង នាក់បានបាត់បង់ជីវិត៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង