Cctimesw1140xh150cm copy

សម្ព័ន្ធមិត្តជប៉ុននឹងឆ្លើយតបទៅកាន់កូរ៉េខាងជើងភ្លាមៗជុំវិញការបាញ់សាកល្បង«នុយក្លេអ៊ែរ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកការទូតប្រទេស ជប៉ុន អាម៉េរិក កូរ៉េខាងត្បូង

តូក្យូ៖ សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមាននាថ្ងៃពុធនេះថា ការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងធានាឱ្យមាន "ការឆ្លើយតបដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក" ដោយប្តេជ្ញាឯកភាពគ្នា បន្ទាប់ពីការបាញ់មីស៊ីលផ្លោងចេញពីប្រទេសកូរ៉េខាងជើងជាច្រើនលើក។ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងតូក្យូ អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងបីបាននិយាយថា ពួកគេនឹងបង្កើនការរារាំងរបស់ពួកគេនៅក្នុងតំបន់។

លោក Cho Hyun-dong មន្រ្តីកូរ៉េខាងត្បូងបានអះអាងថា "យើងបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យកូរ៉េខាងជើងអាចបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនភ្លាមៗ ហើយត្រឡប់ទៅការចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរវិញ" ។ លោកបន្តថា "ប្រទេសទាំងបីបានយល់ព្រមលើតម្រូវការសម្រាប់ការឆ្លើយតបខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន" ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman បាននិយាយថា "អាកប្បកិរិយាទាំងអស់នេះគឺកូរ៉េមានចេតនាបង្កអសន្តិសុខដល់ទ្វីអាស៊ី" ដោយជំរុញឱ្យកូរ៉េខាងជើង "ជៀសវាងពីការបង្កហេតុបន្ថែមទៀត" ។ កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ខ្លួននឹងមិនបញ្ឈប់ការផលិតនុយក្លេអ៊ែរជាដាច់ខាត ហើយប្រសិនបើប្រទេសណាប៉ះពាល់ដល់សន្តិចសុខរបស់ប្រទេសលោក លោកនឹងប្រើប្រាស់នុយក្លេអ៊ែរឆ្លើយតបភ្លាមៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង