Yearendyearend1140x150

ខេត្តនិងក្រុងទាំង៦របស់កម្ពុជាទទួលបានភ្ញៀវទេសចរយ៉ាងច្រើនសម្រាប់សប្តាហ៍ទី៣នៃខែតុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ២០២២) ចំនួន៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៧,៣៣៨នាក់។គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់, ខេត្តព្រះសីហនុ ១២៩,១៤៧នាក់, ខេត្តក្រចេះ ១២២,៥៣៩នាក់, ខេត្តសៀមរាប ២៧,២៨៣នាក់, រាជធានីភ្នំពេញ ២០,៨៩៨នាក់, និង ខេត្តកំពត ១៩,៦៩៤នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយលារណ៍ ចំនួនភ្ញៀវផ្ទៃក្នុងបន្តមានចំនួនច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ និងរដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ នេះជាសប្តាហ៍ទី៣ជាប់គ្នាដែលខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ នេះបើតាមក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ដែរថា បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង