Cctime 6monthsfree desktop
Cc times  web banner kh (2)

ជនជាតិវៀតណាមម្នាក់«ស្លាប់»ក្រោយបរិភោគសាច់ឆ្កែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សត្វឆ្កែត្រូវបានគេចាប់បាននៅទីក្រុងហាណូយក្នុងឆ្នាំ ២០១៨។ រូបថតដោយ VnExpress

វៀតណាម៖ បុរសអាយុ ៥០ ឆ្នាំម្នាក់នៅទីក្រុងហាណូយបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតរយៈពេល ២ខែបន្ទាប់ពីបានសំលាប់សត្វឆ្កែពីរក្បាលធហវើជាម្ហូប។ នាយកដ្ឋានសុខាភិបាលហាណូយបានប្រកាសកាលពីថ្ងៃអង្គារថា បុរសនៅស្រុក Me Linh មានការឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺកាលពីថ្ងៃទី ១៦ ខែតុលា ក្រោយមកក៏បានស្លាប់។

ក្រុមគ្រួសារគាត់បានឲ្យដឹងថានៅថ្ងៃទី ១៩ ខែតុលា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដែលគ្រូពេទ្យសង្ស័យថាគាត់បានឆ្លងជំងឺឆ្កែឆ្កួត ដោយសារគាត់មានការថប់អារម្មណ៍ ក្អួតធ្ងន់ធ្ងរ ចង្វាក់បេះដូងលោតញាប់ និងស្ពឹក។ ពួកគេបានបញ្ជូនសំណាករបស់គាត់ទៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតដើម្បីធ្វើតេស្ត លទ្ធផលបានបង្ហាញថា គាត់មានវិជ្ជមានចំពោះមេរោគឆ្កែឆ្កួត។ គាត់បានស្លាប់នៅថ្ងៃដដែលដែលគាត់បានមកដល់ Bach Mai ។ ការស៊ើបអង្កេតក្រោយមកបានបង្ហាញថា ប្រហែលពីរខែមុន គាត់បានចូលរួមជាមួយមនុស្សជាច្រើនទៀតនៅក្នុងសង្កាត់របស់គាត់ ដើម្បីសំលាប់ឆ្កែក្នុងស្រុកចំនួនពីរក្បាល ដែលអាយុប្រហែលប្រាំខែ ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅឡើយ។

គួរបញ្ជាក់ថាក្នុងរយៈពេលប្រាំបួនខែដំបូងក្នុងឆ្នាំនេះ ប្រទេសវៀតណាមបានកត់ត្រាការស្លាប់ចំនួន ៤០នាក់ដែលបណ្តាលមកពីជំងឺឆ្កែឆ្កួតនៅក្នុងទីក្រុង និងខេត្តចំនួន ១៦ កើនឡើងពីរករណីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជំងឺឆ្កែឆ្កួតត្រូវបានចម្លងជាចម្បងតាមរយៈការខាំ។ ជំងឺនេះអាចត្រូវបានការពារ និងព្យាបាលដោយថ្នាំបង្ការជំងឺឆ្កែឆ្កួត ឬសេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត។

រោគសញ្ញានៃជំងឺឆ្កែឆ្កួតរួមមានការភ័យខ្លាចទឹក និងខ្យល់ ប្រកាច់ និងខ្វិន។ នៅពេលដែលការវាយប្រហារដោយជំងឺឆ្កែឆ្កួតកើតឡើង អត្រាមរណភាពគឺស្ទើរតែ ១០០% សម្រាប់ទាំងមនុស្ស និងសត្ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសវៀតណាមមានឆ្កែសរុបចំនួន ៧ លានក្បាល ប៉ុន្តែមានតែ ៤០ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួតក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង