Yearendyearend1140x150

មេដឹកនាំអង់គ្លេសថ្មី«យល់ព្រម»ចាប់ដៃអាម៉េរិកបន្តជួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកចូបៃដិន( ស្តាំ) លោក លោក រីឈី (ឆ្វេង)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក រីឈី ស៊ូណាក់បានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ដើម្បីធ្វើការរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន និងក្រោកឈរឡើងចំពោះប្រទេសចិន។

មេដឹកនាំប្រទេសទាំងពីរបាននិយាយជាលើកដំបូងប៉ុន្មានម៉ោងបន្ទាប់ពីលោក រីឈី ស៊ូណាក់ បានក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់ចក្រភពអង់គ្លេសនៅឆ្នាំនេះជាផ្លូវការ ដោយទទួលរងថ្មបាក់ពីវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី Liz Truss បន្ទាប់ពីកាន់តំណែងត្រឹមតែ ៤៩ ថ្ងៃ។

ដោយឡែកមន្រ្តីសេតវិមានបាននិយាយនៅក្នុងការសន្ទនាមួយថា មេដឹកនាំទាំងពីរក៏បានអះអាងសារជាថ្មីអំពី "ទំនាក់ទំនងពិសេស" ដែលមានរវាងសហរដ្ឋអាម៉េរិក និងអង់គ្លេស ហើយបាននិយាយថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីជំរុញសន្តិសុខ និងវិបុលភាពពិភពលោក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា "មេដឹកនាំទាំងពីរបានយល់ព្រមលើសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន និងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន"។

យោងតាមមន្រ្តីនៅការិយាល័យក្នុង Downing Street បានចេញផ្សាយថាអ្នកទាំងពីរបាន "ពិភាក្សាអំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការចក្រភពអង់គ្លេស-សហរដ្ឋអាម៉េរិក ទាំងទ្វេភាគី និងក្នុងតំបន់ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិក" ក៏ដូចជាបញ្ហាដែលកាន់តែមានជម្លោះនៃ អ័រឡង់ខាងជើង។

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ លោក បៃដិន បានពណ៌នាអំពីការដាក់ឈ្មោះនាយករដ្ឋមន្ត្រីអាស៊ីដំបូងគេរបស់ចក្រភពអង់គ្លេសថាជា «រឿងគួរឲ្យភ្ញាក់ផ្អើល ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ»។ អង់គ្លេសជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អឺរ៉ុបរបស់អាមេរិកក្នុងការបំពាក់អាវុធ និងគាំទ្រយោធាអ៊ុយក្រែន ខណៈខ្លួនព្យាយាមទប់ទល់ការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង