Cctimesw1140xh150cm copy

ប៉ាគីស្ថានដាក់តឿនឥណ្ឌា«កុំដើរបង្កជម្លោះនៅគ្រប់ទីកន្លែង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Shah Mahmood Qureshi រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានដាក់តឿនឥណ្ឌាឱ្យផ្តោតសំខាន់លើកិច្ចការក្នុងប្រទេសខ្លួន កុំដើរបង្កជម្លោះនៅគ្រប់ទីកន្លែង។ការលើកឡើងរបស់តំណាងភាគីចិនបែបនេះ ធ្វើឡើងបន្ទាប់ពីបានកងទ័ពឥណ្ឌ និងចិនកាលពីនៅថ្ងៃ ចន្ទ បានប៉ះទង្គិចគ្នា ដោយខាងឥណ្ឌាបានស្លាប់ទាហាន២០នាក់ ខណៈខាងចិនក៏មាន ស្លាប់ដែរតែមិនបញ្ជាក់ចំនួន។

លោក Shah Mahmood Qureshi រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានបានថ្លែងថា រដ្ឋាភិបាលឥណ្ឌាគួរតែផ្តោតសំខាន់លើការដោះស្រាយបញ្ហាក្នុងប្រទេសខ្លួន កុំធ្វើឱ្យខ្លួនទៅជាប្រទេសវាតទីនិយមមួយដែលដើរបង្កហេតុតាមព្រំដែននៅគ្រប់ទីកន្លែង។

វេបសាយសារព័ត៌មានGEOប៉ាគីស្ថានបានចុះផ្សាយដំណឹងថា ពេលផ្តល់បទសម្ភាសន៍នៅថ្ងៃដដែល លោក Qureshi បានលើកឡើងថា សកម្មភាពមួយចំនួនរបស់ឥណ្ឌានាពេលថ្មីៗកន្លងទៅនេះ ដូចជាការផ្ទុះអាវុធនៅក្បែរបន្ទាត់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន និងការប៉ះទង្គិចជាមួយនេបាល់ជាដើម បានរារាំងដល់ការអភិវឌ្ឍទំនាក់ទំនងក្នុងតំបន់ជាយុទ្ធសាស្រ្ត ។ លោកបានថ្លែងទៀតថា អ្នកផងពិបាកយល់ណាស់ពីគោលនយោបាយការទូតរបស់ឥណ្ឌា ហើយថាឥណ្ឌាបានធ្លាក់ចូលក្នុងភាពឯកោ ។

ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានប៉ាគីស្ថានបានចង្អុលបង្ហាញថា កងទ័ពឥណ្ឌាតែងតែបង្កការវាយប្រហារដោយគ្មានហេតុផលនៅតាមខ្សែបន្ទាត់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន ដោយបានចាត់ទុកកូនទាហាននិងជនស៊ីវិលជាគោលដៅ បានបណ្តាលឱ្យមានការខូចខាតទាំងអាយុជីវិតនិងទ្រពសម្បត្តិ។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន កែសម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង