Cctimesw1140xh150cm copy

ចិនប្រាប់ឥណ្ឌាថា «យើងជាប្រទេសទីផ្សារងើបថ្មីការគាំទ្រគ្នាទើបជាវិធីត្រឹមត្រូវ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី 

ចិន៖សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ក្នុងកិច្ចពិភាក្សានេះ លោកវ៉ាង យី បានប្រាប់រដ្ឋមន្រ្តីការបរទេសឥណ្ឌាថា ប្រទេសចិននិងឥណ្ឌាជាប្រទេសទីផ្សារងើបថ្មីការគាំទ្រដល់គ្នាទើបជាវិធីដ៏ត្រឹមត្រូវ។

ការលើកឡើងរបស់តំណាងភាគីចិនបែបនេះ ធ្វើឡើងបន្ទាប់ពីបានកងទ័ពឥណ្ឌ និងចិនកាលពីនៅថ្ងៃ ចន្ទ បានប៉ះទង្គិចគ្នា ដោយខាងឥណ្ឌាបានស្លាប់ទាហាន២០នាក់ ខណៈខាងចិនក៏មាន ស្លាប់ដែរតែមិនបញ្ជាក់ចំនួន។

ក្នុងកិច្ចពិភាក្សាលោក វ៉ាង យី បានប្រាប់ លោក Subrahmanyam Jaishankarរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក្នុងបរិបទដែលស្ថានការណ៍នៅតំបន់ជ្រលងទន្លេ Jialewan មានភាពធូរស្រាល កងទ័ពឥណ្ឌាដែលឈរជើងតាមព្រំដែនបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនម្តងទៀតក្នុងចេតនាបង្កហេតុ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស ។ ទង្វើនេះបានល្មើសយ៉ាងខ្លាំងនូវកិច្ចព្រមព្រៀងស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ប្រទេសចិនលើកឡើងនូវការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាម្តងទៀតចំពោះឥណ្ឌា ។

លោកវ៉ាង យី សំណូមពរឱ្យភាគីឥណ្ឌាធ្វើការស៊ើបអង្កេតពីរឿងនេះ ហើយដាក់ពិន័យចំពោះអ្នកទទួលខុសត្រូវក្នុងរឿងនេះ ព្រមនិងបញ្ឈប់សកម្មភាពបង្កហេតុទាំងអស់ ដើម្បីធានាកុំឱ្យកើតរឿងបែបនេះទៀត ។

លោកវ៉ាង អ៊ី សង្កត់ធ្ងន់ថា ប្រទេសចិននិងឥណ្ឌាជាប្រទេសទីផ្សារងើបថ្មីដែលសុទ្ធតែមានចំនួនប្រជាជនជាង ១០០០ លាននាក់ ការពន្លឿនការអភិវឌ្ឍរបស់ប្រទេសជាតិជាភារកិច្ចប្រវត្តិសាស្រ្តរបស់ខ្លួន ។ ហេតុដូចេ្នះ ភាគីទាំងពីរគួរគោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទើបជាវិធីដ៏ត្រឹមត្រូវ ហើយក៏សមស្របនឹងផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសទាំងពីរផងដែរ ។

ជាការឆ្លើយតប លោកSubrahmanyam Jaishankarបានបង្ហាញពីគោលជំហររបស់ប្រទេសឥណ្ឌា ព្រមនិងថ្លែងថា ភាគីឥណ្ឌាគិតគូរពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្លងតាមរយៈកិច្ចសន្ទនាដើម្បីដោះស្រាយជម្លោះតាមព្រំដែនដោយសន្តិវិធី ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងនៅតំបន់ព្រំដែនផងដែរ។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន កែសម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង