Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកស្រី នួន និរតី បីកូនរត់រកសម្តេចសុំជួយសង្គ្រោះជីវិតកូនស្រីកំពុងមានជំងឺធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អ្នកស្រី នួន និរតី ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី ២២ តុលានេះ បានដាច់ចិត្តរត់ទៅរកសម្តេច ហ៊ុន សែន ដើម្បីស្នើសុំឱ្យជួយសង្គ្រោះកូនស្រី ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់ សុីសុីថាមស៍ថា កូនស្រីមានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា ភេទស្រីអាយុ ៩ ឆ្នាំ ។កាលនៅអាយុ១ខែ ៣ថ្ងៃមានអាការមិនប្រក្រតី ម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដល់កុមារអាយុរហូតដល់ ២ឆ្នាំទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។

បើតាមលោកជំទាវ យក់ សម្បត្តិ បច្ចុប្បន្នកូនស្រីដែលមានជំងឺធ្ងន់ធ្ងរនេះ បានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បញ្ជូនទៅកាន់រាជធានីភ្នំពេញហើយ ដើម្បីព្យាបាល។លោកជំទាវ បានប្ដេជ្ញាថា នឹងព្យាយាមធ្វើយ៉ាងណាព្យាបាលកូនស្រីនេះឲ្យមានភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងក្នុងពិធីសំណេះសំណាលរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេច ហ៊ុន សែន បានឧបត្ថម្ភថវិកាប្រមាណ ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី សម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព។

សម្តេច ហ៊ុន សែន ណែនាំឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាត់ចែងការព្យាបាលជូនកុមារីរូបនេះ ហើយសម្តេចរ៉ាប់រងរាល់ថ្លៃព្យាបាល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង