Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

បេឡារុស្សព្រមាននៃការ«ផ្ទុះសង្រ្គាមនុយក្លេអ៊ែរ»នាពេលខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko

បេឡារុស្ស៖ ប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថាសង្រ្គាមនុយក្លេអ៊ែរនឹងផ្ទុះជាក់ជាមិនខាននាពេលខាងមុខនេះ។ មេដឹកនាំរូបនេះបានបញ្ជាក់ថាខ្លួន មិនមានសង្រ្គាមពាក់ព័ន្ធនឹងប្រទេសបេឡារុសទេ លុះត្រាតែប្រទេសផ្សេងទៀតចង់ប្រយុទ្ធប្រឆាំងនឹងរំលោភបំពានលើប្រទេសរបស់យើង។ ការលើកឡើងនេះបានកើតឡើងចំពេលដែលមានការចោទប្រកាន់ថាទាហានបេឡារុស្សអាចចូលរួមជាមួយរុស្ស៊ីក្នុងយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានរដ្ឋ Belta បានដកស្រង់សម្តីលោក Lukashenko ដែលកំពុងបំពេញទស្សនកិច្ចទៅកាន់កន្លែងហ្វឹកហ្វឺនយោធានៅតំបន់ Brest ភាគខាងលិចនៃប្រទេសបេឡារុសថា "កុំយកចិត្តទុកដាក់ចំពោះបញ្ហាសង្រ្គាម" ។លោកបន្តថាប្រទេសលោកនឹងមិនដើរចូលផ្លូវសង្រ្គាមទេនៅពេលនេះ។

ប្រមុខរដ្ឋបេឡារុស្សក៏បាននិយាយទម្លាក់នូវលទ្ធភាពនៃសង្គ្រាមលោកលើកទី ៣ដែលផ្ទុះឡើងនាពេលអនាគតដ៏ខ្លីនេះផងដែរ ដោយហេតុថាជម្លោះបែបនេះទំនងជាមានន័យថា "ការវិនាសអន្តរាយដល់មនុស្សទាំងអស់នឹងអាចកើតមាននាពេលខាងមុខនេះ" ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានព្រមានថាពិភពលោកបានមកកាន់តែកៀកជាងមុននៃសង្រ្គាមអាវុធនុយក្លេអ៊ែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន Lukashenko បានប្រកាសពីការដាក់ពង្រាយកងកម្លាំងរួមរុស្ស៊ី-បេឡារុស្សនៅក្នុងប្រទេស។ លោកបានលើកឡើងពី«ភាពតានតឹងកាន់តែខ្លាំងឡើង»នៅតាមព្រំដែនប្រទេសជាហេតុផលនៃការផ្លាស់ប្តូរនេះ ដោយបន្ថែមថាកងទ័ពរបស់លោកនឹងរួមបញ្ចូលទាំងស្នូលនៃក្រុមជាមួយកងកម្លាំងរុស្សី។

ចំណែក លោក Valery Revenko ជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិបេឡារុស្ស បានបង្ហាញនៅលើ Twitter ថា កងយោធារុស្ស៊ីជាច្រើនពាន់នាក់ រួមជាមួយនឹងរថក្រោះ ១៧០ រថពាសដែករហូតដល់ ២០០ គ្រឿង និងកាំភ្លើងធំរហូតដល់ ១០០ ដើមនឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង