Cctimesw1140xh150cm copy

កម្មវិធីបណ្ដាញស្ត្រីអន្តរសភាពាណិជ្ជកម្ម រៀបចំដើម្បីលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

ភ្នំពេញ៖ កម្មវិធីបណ្ដាញស្ត្រីអន្តរសភាពាណិជ្ជកម្មនៅកម្ពុជា (Interchamber Women’s Networking Event) ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ តុលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ព្រមទាំងចែករំលែកបទពិសោធន៍ពីស្រ្តីពីររូបដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ក៏ដូចជាការយល់ដឹងទូទៅ និងរបៀបតាមដានសុខភាពជាប្រចាំពីគ្រូពេទ្យជំនាញ។

កម្មវិធីបណ្ដាញស្ត្រីអន្តរសភាពាណិជ្ជកម្មនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយ The American Chamber of Commerce in Cambodia (AmCham)។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ និងផ្តល់ឱកាសឱ្យស្រ្តីទាំងអស់ ដើម្បីជួបពិភាក្សាគ្នាពីបញ្ហានានាដែលទាក់ទងនឹងយេនឌ័រ ព្រមទាំងចែករំលែកបទពិសោធន៍ពីស្រ្តីពីររូបដែលបានជាសះស្បើយពីជំងឺមហារីកសុដន់ ក៏ដូចជាការយល់ដឹងទូទៅ និងរបៀបតាមដានសុខភាពជាប្រចាំពីគ្រូពេទ្យជំនាញ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ជំងឺមហារីកសុដន់គឺជាឃាតករដ៏សាហាវដែលឆក់យកអាយុជីវិតស្រ្តីនៅក្នុងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។ ក្នុងនោះ កង្វះការយល់ដឹងពីជំងឺមហារីកសុដន់ក្នុងចំណោមសាធារណៈជន ជាពិសេសស្រ្តីនិងក្មេងស្រី គឺជាបញ្ហាប្រឈមដ៏ចម្បង ដែលកន្លងមកមានអ្នកជំងឺជិត៧០%ដែលមកទទួលការព្យាបាល ស្ថិតក្នុងដំណាក់កាលចុងក្រោយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកិច្ចនារីបាននឹងកំពុងសហការជាមួយក្រុមហ៊ុន AIA Life Insurance Cambodia ក្នុងការអនុវត្តគម្រោងលើកកម្ពស់ការយល់ដឹងស្ដីពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន ក្នុងខេត្តគោលដៅចំនួនបួន (កំពង់ចាម សៀមរាប បាត់ដំបង និងកំពត) ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ស្ត្រី ក៏ដូចជាក្រុមគ្រួសារ ដើម្បីស្វែងរកសេវាថែទាំ បង្កា និងព្យាបាលបានទាន់ពេលវេលា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង