
ហ្សាការតា៖ អគារដ៏ធំនៃវិហារអ៊ីស្លាមដ៏ធំមួយនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីបានដួលរលំបន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយឆាបឆេះ ខណៈមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលដែល AFP ទទួលបានបង្ហាញថាមានផ្សែងពណ៌ប្រផេះហុយពេញអគារ ខណៈដែលភ្លើងបានបំផ្លាញផ្នែកខាងក្រោមនៃវិហារឥស្លាម Jakarta Grand Mosque កាលពីថ្ងៃពុធ។ ប៉ូលិសបាននិយាយថា មិនមានអ្នករងរបួសទេជុំវិញការឆាបឆេះវិហារឥស្លាមមួយនេះ។

លោក Heru Budi Hartono អភិបាលស្តីទីនៃទីក្រុងហ្សាការតាបានប្រាប់ទូរទស្សន៍ Metro TV កាលពីថ្ងៃព្រហស្បតិ៍ថា "យើងបានពិភាក្សាអំពីលទ្ធភាពនៃការបន្តការជួសជុល មូលហេតុនៃអគ្គីភ័យដែលប្រើពេលជាច្រើនម៉ោងដើម្បីពន្លត់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែប៉ូលីសបាននិយាយថាពួកគេសង្ស័យថាវាផ្តើមចេញពីការផ្ទុះសេខ្សែភ្លើង។ ប៉ូលិសបានបន្ថែមថា កម្មករសំណង់បួននាក់ត្រូវបានសាកសួរពាក់ព័ន្ធនឹងអគ្គិភ័យ៕