Smart saver cctime web bannertif

រយៈពេល១៨ខែ ក្រុមអនុវត្តច្បាប់ខេត្តមណ្ឌលគិរី រឹបអូសសាច់សត្វព្រៃជាងមួយពាន់គីឡូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ WWF កម្ពុជា

មណ្ឌលគិរី៖ គិតចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម។ បើសិនជាគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមមុខនឹងការបាត់បង់សត្វព្រៃដែលមានតម្លៃជាសកលរបស់ខ្លួននៅថ្ងៃអនាគត។

សត្វព្រៃនៅក្នុងប្រទេសកម្ពុជា កំពុងរងការគំរាមកំហែងពីការបរបាញ់ខុសច្បាប់ និង វិបត្តិអន្ទាក់ ដែលបណ្តាលមកពី តម្រូវការសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់។ ជាក់ស្តែង បើគិតចាប់ពីឆ្នាំ២០២១ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម ខណៈសាច់សត្វព្រៃទាំងនោះបានស្ថិតនៅក្នុងទីផ្សារការជួញដូរ។ ក្នុងនោះ ភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។

ជាមួយគ្នានេះ ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។

បើសិនជាគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមមុខនឹងការបាត់បង់សត្វព្រៃដែលមានតម្លៃជាសកលរបស់ខ្លួននៅថ្ងៃអនាគត។ រួមគ្នាបញ្ចប់សោកនាដកម្មនេះបាន លុះត្រាតែបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជាវិញ៕

រូបភាព៖ WWF កម្ពុជា
រូបភាព៖ WWF កម្ពុជា
រូបភាព៖ WWF កម្ពុជា
រូបភាព៖ WWF កម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង