Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រទេសទីម័រឡេស្តេនឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យកាន់តែរឹងមាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋសភាជាតិកម្ពុជា)

ភ្នំពេញ៖ ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នាផងដែរ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លាដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ ហើយបានលើកឡើងថា ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នា។

សម្តេច ហេង សំរិន បានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ។

សម្តេច ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោកមានការប្រែប្រួលការវិវឌ្ឍឥតឈប់ឈរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង