Cctimesw1140xh150cm copy

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនទទួលជោគជ័យក្នុងតំណាក់កាលទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សន្និសិទរបស់ក្រុមហ៊ុនចិន China National Pharmaceutical Group។

ចិន៖ក្រុមហ៊ុនចិន China National Pharmaceutical Group នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីភាពជោគជ័យនៃការធ្វើតេស្តតំណាក់កាលទី២លើវ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តអស់រយៈពេល២៨ថ្ងៃ លើកមនុស្សចំនួន១១២០នាក់។

ក្រុមហ៊ុនចិន China National Pharmaceutical Group បានគូសបញ្ជាក់ថា ក្នុងពេលតេស្តសាកល្បងវ៉ាក់សាំងការពារកូវីដ-១៩ បានចាក់ទៅលើមនុស្សទាំង១១២០នាក់ដែលមានអាយុចន្លោះពីអាយុ១៨ ដល់អាយុ៥៩ឆ្នាំ ហើយសារធាតុវ៉ាក់សាំងបានជ្រាបចូលសារពាង្គកាយ ហើយជាលទ្ធផលបានបង្ហាញថា សារធាតុទាំងនោះមានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុសកូវីដ-១៩បាន១០០ភាគរយ។

បើតាមក្រុមហ៊ុនដដែលបានសង្កត់ធ្ងន់ថា ក្រោយការធ្វើតេស្តមនុស្ស១១២០នាក់ មានសុខភាពល្អ មិនមានបញ្ហា ឬរោគសញ្ញាណាមួយថាមនុស្សទាំងអស់នោះមានមេរោគ ដែលបង្ករឡើងដោយសារធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះទេ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង