Yearendyearend1140x150

ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន២ នឹងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយទទួលបានសិទ្ធិវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឈន៍ CDC ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន២ នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ក្នុងការបើករោងចក្រដំឡើងរថយន្ដរួមមាន ក្រុមហ៊ុនToyota Tsusho Manufacturing និង K (CAMBODIA) CO., LTD។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីគឺក្រុមហ៊ុនToyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឪកាសការងារប្រមាណ ១៥០កន្លែង។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះ គ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។

ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD។ ក្រុមហ៊ុននេះដែរមានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះគ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង