Cctimesw1140xh150cm copy

ស្តូបរំលឹកវិញ្ញាណក្ខន្ធទាហានខ្មែរនិងបារាំងក្នុងសម័យសង្គ្រាមលោកលើកទី១

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបដំរីចំនួនបួនឈរទ្រស្តូប សាងសង់ក្នុងឆ្នាំ១៩២៥ (រូបភាព៖ សារមន្ទីរជាតិកម្ពុជា)

ភ្នំពេញ៖ ស្ដូបចំនួន៤ នៅក្នុងបរិវេណសារមន្ទីរ និងនៅដើមមហាវិថីមុនីវង្ស ត្រូវបានសាងសង់ឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធទាហានខ្មែរនិងបារាំងក្នុងសម័យសង្គ្រាមលោកលើកទី១។ ស្តូបទាំងនោះរួមមាន រូបដំរី តោ នាគ និងរូបដំរីចំនួនបួនឈរទ្រស្តូប។

រូបដំរី តោ នាគ នៅក្នុងបរិវេណសារមន្ទីរទាំងក្នុងសួនច្បារនិងសាលតាំង ជាបំណែកស្តូបធ្វើពីសំរឹទ្ធដែលត្រូវបានស្ថាបនាក្នុងឆ្នាំ១៩២៥ ដោយលោក ប៉ូល ឌុយគ័ង។ ចំណែកឯ រូបដំរីចំនួនបួនឈរទ្រស្តូប សម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលស្លាប់ក្នុងសម័យសង្គ្រាមលោកលើកទី១ សង់នាឆ្នាំ១៩២៥ នៅសួនច្បារខាងជើងក្រុងភ្នំពេញ ហើយបច្ចុប្បន្នជាដើមមហាវិថីមុនីវង្ស។

រូបដំរីចំនួនបួនឈរទ្រស្តូប ត្រូវបានធ្វើពីសំរឹទ្ធនេះត្រូវបានបំផ្លាញដោយពួកខ្មែរក្រហម។ លុះក្រោយឆ្នាំ១៩៧៩ បំណែកស្ដូបនេះត្រូវបានផ្គុំឡើងវិញ ហើយសង្កេតឃើញថាខ្លួននៃស្តូបនេះ មានឆ្លាក់រូបព្រះបាទស៊ីសុវត្តិ ស្ត្រី និងកុមារក្នុងកាយវិការដង្ហែគ្រឿងដង្វាយទៅឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកពលីជីវិត។

ដោយឡែករូបតោ និងនាគដែលលំអតួស្តូបជាក្បាច់រចនាតាមបែបបស្ចឹមប្រទេស។ នៅលើកំពូលស្ដូប មានឆ្លាក់រូបមនុស្សពីរនាក់ឈរតំណាងទាហានខ្មែរ និងបារាំងទទួលជ័យជម្នះដែលបានបាត់បង់ទៅហើយនាពេលបច្ចុប្បន្ននេះ។ ចំពោះឈ្មោះយុទ្ធជនចំនួន១៨៨រូប បានចារនៅលើផ្ទាំងថ្មសម្រាប់ការចងចាំក្នុងសួនច្បារនៃស្ថានទូតបារាំង៕

រូបដំរី នៅក្នុងបរិវេណសារមន្ទីរជាតិ សាងសង់ក្នុងឆ្នាំ១៩២៥ (រូបភាព៖ សារមន្ទីរជាតិកម្ពុជា)
រូបនាគ នៅក្នុងសារមន្ទីរជាតិ សាងសង់ក្នុងឆ្នាំ១៩២៥ (រូបភាព៖ សារមន្ទីរជាតិកម្ពុជា)


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង