681 ezgif.com resize
Swift cc time

អ្នកជំនាញ៖តម្លៃ«មាស»លើទីផ្សារកំពុងធ្លាក់ថ្លៃ ដោយសារឥទ្ធិពលលុយដុល្លារឡើងថ្លៃខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។

ភ្នំពេញ៖ តម្លៃហាងឆេង«មាស»នៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះមានការធ្លាក់ថ្លៃ ដោយតម្លៃក្នុងមួយតម្លឹងនៅក្រោម២ពាន់ដុល្លារ។ មូលហេតុនៃការធ្លាក់ចុះរបស់តម្លៃមាស គឺដោយសារឥទ្ធិពលលុយដុល្លារឡើងថ្លៃខ្លាំង ក្នុងមួយរយៈពេលចុងក្រោយមកនេះ។ នេះបើតាមការលើកឡើងរបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។

លោក ឡុង សំណាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តម្លៃហាងឆេងមាសនៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ បានធ្លាក់ថ្លៃនៅសល់តែ១៦៥០ដុល្លារក្នុង១អោន ហើយបើគិតពីតម្លៃហាងឆេងនៅខាងក្រៅ គឺមួយតម្លឹងប្រហែល១៩៨០ដុល្លារ។ មូលហេតុនៃការធ្លាក់ចុះរបស់តម្លៃមាសគឺដោយសារឥទ្ធិពលលុយដុល្លារ ក្នុងមួយរយៈពេលក្រោយមកនេះ គឺលុយដុល្លារថ្លៃខ្លាំង។

បើតាមលោក ឡុង សំណាង បានបញ្ជាក់ថា មូលហេតុការឡើងថ្លៃលុយដុល្លារនេះ គឺពាក់ព័ន្ធនឹងសេដ្ឋកិច្ចអាម៉េរិក ស្ថានភាពកំណើនការងារនៅអាម៉េរិកកើនឡើងខ្លាំង និងកំណើនប្រាក់ឈ្នួលក្នុង១ម៉ោងកើនឡើងខ្លាំង កំណើនថយចុះនៃអ្នកគ្មានការងារធ្វើក៏ចុះច្រើនដែរ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតគឺ កំណើនអត្រាការប្រាក់របស់អាម៉េរិក ជាចំណុចសំខាន់ ដែលរុញច្រានតម្លៃដុល្លារឡើងថ្លៃខ្លាំង។

លោក ឡុង សំណាង បានបន្តថា អត្រាការប្រាក់ដុល្លារនៅធនាគារកណ្តាលគឺ៣.២៥ ថ្លៃខ្លាំង អ្វីដែលសំខាន់នៅថ្ងៃទី០២ ខែវិច្ឆិកា ខែក្រោយនេះ វានឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតទៅតាមការសន្យា ក៏ដូចជាការប្តេជ្ញារបស់សមាជិកធនាគារកណ្តាល ដែលនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតទៅលើលុយដុល្លារ ដូច្នេះប្រសិននៅថ្ងៃនេះ គេដំឡើងអត្រាការប្រាក់បន្ថែមទៀតតម្លៃមាសនឹងមានការធ្លាក់ថ្លៃជាងនេះទៀត។

សូមបញ្ជាក់ដែរថា ការធ្លាក់តម្លៃមាសនេះ សម្រុកខ្លាំងនៃការធ្លាក់ថ្លៃក្រោមតម្លៃ១៧០០ដុល្លារក្នុងមួយអោននេះ គឺចូលជិតមួយខែជាងហើយ ហើយធ្លាក់ថ្លៃដល់១៦៥០ដុល្លារនេះ ទើបតែនៅក្នុងខែនេះតែម្តង។ ចំណែកឯខែកញ្ញាក៏មានការធ្លាក់ថ្លៃ ប៉ុន្តែវាបានធ្លាក់ពីតម្លៃខ្ពស់។ នេះបើតាមការលើកឡើងរបស់លោក ឡុង សំណាង៕ 

Khcct banner

អត្ថបទទាក់ទង