Cctimesw1140xh150cm copy

មន្ទីរធម្មការ៖វិហារ«វត្តពោធិព្រឹក្ស»មានអាយុ៣២ឆ្នាំហើយការរុះរើដោយសារចាស់ទ្រុឌទ្រោម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ មន្ទីរធម្មការ និង សាសនាខេត្តកំពង់ចាម នៅថ្ងៃទី ១៨ តុលានេះ បានចេញសេចក្តីបំភ្លឺជុំវិញការវាយកំទេចចោលនូវ«ព្រះវិហារ»នៅវត្តពោធិព្រឹក្សដោយបានច្រានចោលព័ត៌មានដែលបានចុះផ្សាយថា ព្រះវិហារនេះមានសភាពចំណាស់ជាងគេនៅកំពង់ចាម ដែលមានអាយុមិនក្រោម៤០០។

លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានអះអាងថា វត្តពោធិព្រឹក្សហៅវត្តតាកុច ស្ថិតនៅក្នុងឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានកសាងក្នុងឆ្នាំ១៩៨៧ និង បញ្ចប់ក្នុងឆ្នាំ១៩៩០ មានអាយុកាល ៣២ឆ្នាំ ដោយមាន សភាពបាក់ស្រុត - ទ្រុឌទ្រោម ធ្នឹម ពិដាន ដំបូល និង គ្រឹះក្រោមស្រុតដោយអន្លើៗផងដែរ។

បើតាមលោក រ៉េត សារ៉ាត ទោះបីធ្លាប់មានការជួសជុល ច្រើនលើកច្រើនសាក៏ដោយ ក៏នៅតែមិនអាចរក្សាភាពប្រក្រតីបាន ដោយមិនអាចប្រើប្រាស់បានអាចនឹងបង្កហានិភ័យដល់ ប្រជាពលរដ្ឋមកធ្វើបុណ្យ និង កិច្ចពិធកម្មផ្សេងៗរបស់ព្រះស្ឃ នៅក្នុងព្រះវិហារជាយថាហេតុ។

ចំពោះការរុះរើព្រះវិហារនេះ គឺមានឯកភាពពីពុទ្ធបរិស័ទចំណុះជើងវត្ត គណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និង អជ្ញាធរឃុំ ស្រុក សាលាអនុគណស្រុក និង រដ្ឋបាលខេត្តកំពង់ចាម ហើយសាមីវត្តនឹងមានការសាងសង់ព្រះវិហារថ្មីឡើងវិញអោយដូចដើម។

គួរបញ្ជាក់ថា ក្រោយពីមានវីដេអូការវាយកំទេចនៅព្រះវិហារខាងលើ មាននាំឲ្យមហាជនមួយចំនួនជាពិសេស នៅតាមបណ្ដាញសង្គម បានសម្ដែងការសោកស្ដាយ ចំពោះព្រះវិហារដោយអ្នកខ្លះបានចុះផ្សាយថា ព្រះវីហារនេះមានអាយុកាលជាច្រើនឆ្នាំ និង ខ្លះទៀតស្នើសុំឱ្យរក្សាទុក ដើម្បីមនុស្សជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង