681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានភ្ញៀវទេសចរជិត១លាននាក់ក្នុងសប្តាហ៍ទី២ខែតុលានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន២៤,៣៨៥នាក់។ តួលេខនៃចំនួនភ្ញៀវទេសចរសរុបនេះមានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ចាម ៤០១,៩២៩នាក់, ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់, ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់, ខេត្តព្រៃវែង ៦៨,៥២៥នាក់, ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់, ខេត្តសៀមរាប ២៧,៨២២នាក់ និង ខេត្តកំពត ២៣,២៤៦នាក់។

ក្រសួងបញ្ជាក់ថា កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។ រីឯបណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង