Yearendyearend1140x150

លោក សែត ពិទូរ្យ បើកហាងផលិត«នាឡិកា»ផ្សារភ្ជាប់រចនាម៉ូតបែបខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក សែត ពិទូរ្យ ស្ថាបនិកហាងនាឡិកាពូ (Founder PU)

ភ្នំពេញ៖ លោក សែត ពិទូរ្យ គឺជាស្ថាបនិកហាងនាឡិកាពូ (Founder PU) ដែលជាហាងនាឡិកាប្រើម៉ាកក្នុងស្រុក។ហាងនាឡិកាពូ បានបើកដំណើរការនៅកម្ពុជាបានរយៈពេល៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយការរចនាម៉ូតនៃនាឡិកមានការផ្សារភ្ជាប់ជាមួយការរចនាបែបខ្មែរផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោក សែត ពិទូរ្យ បានសម្ដែងការសាទរ និង ភាពសប្បាយរីករាយ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសត្រៀមផលិតនាឡិកានៅក្នុងប្រទេសចំនួន ២៥ គ្រឿងដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាការដូសម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និង ប្រទេសនានាចូលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមលោក សែត ពិទូរ្យ បើទោះជាគម្រោងផលិតនាឡិកានេះមិនត្រូវបានបញ្ជូនមកខាងហាងលោកក្តី ប៉ុន្តែក្នុងនាមលោកជាស្ថាបនិកហាងនាឡិកាម៉ាកក្នុងស្រុកមួយរូបក៏មានសេចក្តីត្រេកអរ និង សប្បាយរីករាយ ក្រោយលឺដំណឹងនេះ ព្រោះវិស័យផលិតនាឡិកានៅក្នុងនឹងកាន់តែមានសន្ទុះងើបឡើងកាន់តែច្រើន ជាពិសេសការប្រើប្រាស់ម៉ាកសញ្ញាក្នុងស្រុកនឹងកាន់តែមានភាពលេចធ្លោទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

លោក សែត ពិទូរ្យ ថ្លែងថា “បើគម្រោងនេះអាចត្រូវបានបញ្ជូនមកឱ្យខាងហាងរបស់លោកជាអ្នកផលិត នោះ លោកនឹងខិតខំធ្វើឱ្យអស់ពីលទ្ធភាព ជាពិសេស គឺការប្រើប្រាស់ម៉ាក Made in Cambodia ដែលផ្សារភ្ជាប់ទៅដោយការរចនាម៉ូតសិល្បៈបែបខ្មែរជូនដល់ថ្នាក់ដឹកនាំអាស៊ាន ដែលនឹងមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខនេះ”។

លោក សែត ពិទូរ្យ បន្តថា ការលក់នាឡិកាសម្រាប់ហាងពូ(PU)បច្ចុប្បន្ននេះ គឺមានការគាំទ្រច្រើនគួរសម ដែលភាគច្រើន គឺមានការគាំទ្រពីអតិថិជននៅទីក្រុងភ្នំពេញផ្ទាល់តែម្តង ការគាំទ្របន្ទាប់គឺកូរ៉េ សៀមរាប បន្ទាយមានជ័យ ក្រុងព្រះសីហនុ និងបរទេសជាដើម។នៅឆ្នាំ២០២៣ ហាងនាឡិកាពូរបស់លោក មានគម្រោងនឹងបង្កើនចង្វាក់ផលិតកម្មឱ្យបានច្រើនជាងមុន ក៏ដូចជាការផលិតនាឡិកាម៉ូដែលតម្លៃមធ្យម ដល់តម្លៃថ្លៃ ហើយជាពិសេសនឹងមានការពង្រឹងគុណភាពជាចម្បង។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលានេះ បានប្រកាសថា កម្ពុជាបានត្រៀមផលិតនាឡិកាម៉ាក Made in Cambodia នៅក្នុងប្រទេសចំនួន២៥គ្រឿង ដើម្បីធ្វើជាការដូសម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និង ប្រទេសនានាចូលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង