
ចិន៖ ស្ថានទូតចិនប្រចាំទីក្រុងប៉េកាំងនាថ្ងៃទី ១៦ តុលា បានប្រកាសអំពាវនាវឲ្យប្រជាជនរបស់ខ្លួនចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ក្រោយចិនអះអាងថាសញ្ញាប្រកាសអាសន្នកាន់តែកៀកជិតមកដល់។
យោងតាមការចុះផ្សាយរបស់កាសែត TASS ក្រសួងការបរទេសចិន និងស្ថានទូតរបស់ប្រទេសនេះកាលពីថ្ងៃសៅរ៍បានជំរុញឱ្យពលរដ្ឋចិននៅក្នុងប្រទេសអ៊ុយក្រែន "បង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព និងការជម្លៀសចេញ" ពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ។ មន្រ្តីស្ថានទូតអះអាងថា "ស្ថានទូតនឹងជួយក្នុងការរៀបចំការជម្លៀសប្រជាជនដែលខ្វះខាត" ចេញពីប្រទេសអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសមួយ ដោយផ្អែកលើសំណើរបស់ប្រមុខនៃសាធារណរដ្ឋ Donbass។ ជាការឆ្លើយតប លោកខាងលិចបានដាក់ទណ្ឌកម្មធំៗលើរុស្ស៊ី។ បណ្តាប្រទេសលោកខាងលិចក៏បានចាប់ផ្តើមផ្តល់សព្វាវុធ និងបរិក្ខារយោធាដល់ទីក្រុងគៀវ ដែលបច្ចុប្បន្នតម្លៃសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់លានដុល្លារ៕