681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុមានភ្ញៀវទេសចរដើរកម្សាន្តជាង១២ម៉ឺននាក់ រយៈពេល២ថ្ងៃនាចុងសប្ដាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ សរុបមានចំនួន១២៥០០០នាក់។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍នេះ មានចំនួនជាង ៦០០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តមានចំនួនជាង ៦៥០០០នាក់ ។

សូមជម្រាបថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕

Khcct banner

អត្ថបទទាក់ទង