681 ezgif.com resize
Swift cc time

លិចទូកដរ៖«សិស្ស»១២នាក់បានរកឃើញ ក្នុងនោះស្លាប់៨នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សពសិស្សដែលរកឃើញ នៅព្រឹកថ្ងៃទី ១៤ តុលា ឆ្នាំ២០២២។

កណ្តាល៖ គិតត្រឹមព្រឹកម៉ោង៨ថ្ងៃសុក្រនេះ កម្លាំងចម្រុះ បានរកឃើញសិស្សសាលាសរុបចំនួន១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់) ក្នុងឧបទ្ទវហេតុលិចទូកដរទទឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។នេះបើតាមលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

យោងតាមរបាយការណ៍ ការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​មកដល់ពេលនេះ បានរងឃើញសពជនរងគ្រោះចំនួន០២នាក់​ បន្ថែមទៀតមានឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស និង សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអះអាងថា ករណីលិចទូកដរទទឹងនេះ គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។សមត្ថកិច្ចបន្តតាមរកមនុស្ស៣នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ។

សិស្សនៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស និង រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស៕

Khcct banner

អត្ថបទទាក់ទង