Yearendyearend1140x150

កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោនក្នុងទឹកប្រាក់ជាង២៨៦លានដុល្លារក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាស ឬរយៈពេល៩ខែ ឆ្នាំ២០២២នេះ កើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បាន គ្របដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន ៤៤.០៩%, ប្រទេសបារាំង ១៤.៨៣%, ប្រទេម៉ាឡេស៊ី ៥.៥៨%, ប្រទេសហូឡង់ ៤.៦៥%, ប្រទេសអ៊ីតាលី ២.៦៥%, ប្រទេសហ្កាប៊ុង ២.៦៣%, ប្រទេសព្រុយណេ ២.៤៤%, ចក្រភពអង់គ្លេស ២.៤៥%, និង ប្រទេសអាឡឺម៉ង់ ២.០៨% ។

របាយការណ៍បញ្ជាក់ថា ប្រភេទអង្ករក្រអូបប្រណិតមានចំនួន ៣៩% ឬ ១៧៧ ៤៨១ តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨ ៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨ តោន អង្ករចំហុយ ជាង ២% ឬ ១០ ៦៨០ តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦ តោន។

ជាមួយគ្នាននេះ ស្រូវចំនួន ២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារសហរដ្ឋអាម៉េរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង