Yearendyearend1140x150

គឹមជុងអ៊ុន៖ មីស៊ីលCruiseអាចផ្ទុកអាវុធនុយក្លេអ៊ែរសម្រាប់បំផ្លាញសត្រូវបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយចំនួនពីរ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ នេះដោយហៅវាថាជាការសាកល្បង ដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការនៃអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយដល់អង្គភាពយោធា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណង "បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងកម្លាំង" នៃមីស៊ីលធ្វើដំណើរទៅកាន់កងទ័ពប្រជាជនកូរ៉េ "សម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ" ។ ប្រព័ន្ធផ្សព្វៀផ្សាយនេះសង្កត់ធ្ងន់ថា ការបាញ់សាកល្បងនេះគឺជាការព្រមានយ៉ាងច្បាស់មួយទៀតដល់ "ខ្មាំងសត្រូវ" ដែលមាចេតនាចង់រំលោភមកលើដែនដីកូរ៉េខាងជើង។

បើតាមលោកគីម ជុងអ៊ុន បាននិយាយថាប្រទេសលោក "គួរតែបន្តពង្រីកផ្នែកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរបន្ថែម ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវវិបត្តិយោធា និងវិបត្តិសង្គ្រាមដ៏សំខាន់នៅពេលណាក៏បាន។

កាលពីថ្ងៃចន្ទ KCNA បាននិយាយថា លោក គឹម បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរ សំដៅលើប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្នុងការតវ៉ាចំពោះសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ។KCNA បានរាយការណ៍ថា មីស៊ីលពីរគ្រាប់ដែលបានបាញ់សាកល្បងកាលពីថ្ងៃពុធបានហោះហើយបានបាញ់ចំគោលដៅយ៉ាងច្បាស់នៅចម្ងាយ ២,០០០ គីឡូម៉ែត្រ ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបាញ់បង្ហោះនោះទេ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង។ កូរ៉េខាងជើងបានសាកល្បងមីស៊ីលបែបយុទ្ធសាស្ត្រលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវបានអ្នកវិភាគមើលឃើញថាអាចជាអាវុធនុយក្លេអ៊ែរដំបូងគេរបស់ប្រទេសកូរ៉េខាងជើង។

លោក គឹម បាននិយាយកាលពីឆ្នាំមុនថា ការអភិវឌ្ឍន៍ក្បាលគ្រាប់តូចៗគឺជាគោលដៅកំពូល ហើយមន្ត្រីនៅទីក្រុងសេអ៊ូលបាននិយាយថា ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ នោះ ការអភិវឌ្ឍន៍ឧបករណ៍តូចៗអាចស្ថិតក្នុងចំណោមគោលដៅរបស់ខ្លួន។

មីស៊ីលរបស់កូរ៉េខាងជើងជាធម្មតាបង្កើតចំណាប់អារម្មណ៍តិចជាងមីស៊ីលផ្លោង ព្រោះវាមិនត្រូវបានហាមឃាត់យ៉ាងច្បាស់លាស់នៅក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ។ ក្រុមអ្នកវិភាគបាននិយាយថា មីស៊ីល Cruise និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចបំពាក់ដោយក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរ គឺមានអស្ថិរភាព ជាពិសេសនៅក្នុងព្រឹត្តិការណ៍នៃជម្លោះ ព្រោះគេមិនអាចដឹងច្បាស់ថា ក្បាលគ្រាប់ប្រភេទណាដែលពួកគេកំពុងដឹក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង