Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

អង់គ្លេសផ្តល់ជំនួយ«ប្រព័ន្ធការពារដែនអាកាស»ដល់អ៊ុយក្រែនបន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallace

ឡុងដ៍៖ ចក្រភពអង់គ្លេសអះអាងថាខ្លួននឹងបរិច្ចាគ មីស៊ីលការពារដែនអាកាស ដែលមានសមត្ថភាព បាញ់ទម្លាក់ មីស៊ីលទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារ របស់រុស្ស៊ី ទៅលើទីក្រុង គៀវនិងទីក្រុងដទៃទៀត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសពីការគាំទ្រថ្មី នៅមុនកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះថាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានសន្យាផ្តល់ជំនួយការពារដែនអាកាសថ្មី និងជំនួយបន្ថែមទៀតនៅខាងក្រៅកិច្ចប្រជុំកាលពីថ្ងៃពុធដល់អ៊ុយក្រែនដើម្បីបន្តទប់ទល់ជាមួយរុស្សី។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបន្តថាមីស៊ីលរយៈចម្ងាយមធ្យម កម្រិតខ្ពស់ ឬ AMRAAM ដែលនឹងផ្តល់ជូននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ អាចត្រូវបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ឬប្រព័ន្ធការពារដែនអាកាស NASAMS ដែលសន្យាដោយសហរដ្ឋអាមេរិក។ លោក Wallace បាននិយាយថា “ការវាយប្រហារមិនរើសអើងចុងក្រោយបង្អស់របស់រុស្ស៊ីលើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ធានានូវការគាំទ្របន្ថែមទៀតដល់អ្នកដែលស្វែងរកការការពារជាតិរបស់ពួកគេ។ ដូច្នេះថ្ងៃនេះខ្ញុំបានអនុញ្ញាតឱ្យផ្គត់ផ្គង់មីស៊ីលប្រឆាំងយន្តហោះ AMRAAM ទៅឱ្យអ៊ុយក្រែន ។

ប្រទេសជាច្រើនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា "ប្រតិបត្តិការយោធាពិសេស" ដើម្បីធានាសន្តិសុខរុស្ស៊ី ហើយបណ្តាលប្រទេសជាច្រើនបាននាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់រុស្សីជាទម្ងន់។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា អ៊ុយក្រែននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានពេញមួយរដូវរងា ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។សម្រាប់លោក LIoyd Austin បន្តថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីធ្វើឱ្យប្រាកដថាពួកគេមានអ្វីដែលតម្រូវឱ្យមានប្រសិទ្ធភាពដើម្បីប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្សី ។

គួរបញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសចុងក្រោយបង្អស់របស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់ចាប់តាំងពីថ្ងៃចន្ទនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ធ្វើឱ្យមនុស្សជាង ១០០ នាក់រងរបួស និងបានផ្តាច់ការផ្គត់ផ្គង់ថាមពល ដោយបន្ថែមភាពបន្ទាន់ថ្មីដល់ការអំពាវនាវដ៏យូររបស់ទីក្រុង គៀវ សម្រាប់ការការពារដែនអាកាសដើម្បីការពារទីក្រុងរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង