
ភ្នំពេញ៖ រយៈពេល៥ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលសរុបជិត២លានតោនទៅបណ្តាលប្រទេសជាង៦០នៅលើពិភពលោកក្នុងនោះមាកបណ្តាលប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ានមួយចំនួន។ នេះបើតាមប្រាសាសន៍របស់លោក ងិន ឆាយ រដ្ឋលេខាធិការក្រសួងកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
លោក ងិន ឆាយ រដ្ឋាលេខាក្រសួងកសិកម្ម មានប្រសាសន៍ថា កម្ពុជាបាននាំចេញកសិផលសរុបជិត២លានតោនទៅបណ្តាប្រទេសជាង៦០ រួមមានបណ្តាលប្រទេសនៅសហភាពអឺរ៉ុប និងបណ្តាប្រទេសនានានៅអាស៊ានមួយចំនួនទៀត។
បើតាមលោក ងិន ឆាយ ចំពោះការនាំចេញស្រូវមានចំនួនជាង៣០ម៉ឺនតោន ដែលមានការកើនឡើងចំនួន៤២,៣៤ភាគរយពីឆ្នាំមុន រីឯផលិតផលកសិផលសរុបផ្សេងៗមានការកើនឡើងចំនួនប្រហែលជា៧,៣៥ភាគរយ សម្រាប់ការនាំចេញទៅបណ្តាប្រទេសនានាផងដែរ។
លោករំពឹងទុកថា ការនាំចេញអង្ករនឹងមានការកើនឡើងពី៨០ម៉ឺនតោន ដល់១លានតោន ហើយការនាំចេញកសិផលសរុបទាំងអស់ក៏នឹងមានការកើនឡើងរហូតដល់ជាង៥លានតោនផងដែរ៕