Yearendyearend1140x150

រោងចក្រថាមពលអ៊ុយក្រែន«ចំនួន៣រងការខូចខាត»ក្រោយរុស្សីវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រោងចក្រថាមពលអ៊ុយក្រែនត្រូវបានរុស្សីបំផ្លាញ រូបភាព៖ PBS 

អ៊ុយក្រែន៖ ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបានធ្វើឱ្យខូចខាតដល់រោងចក្រថាមពលកំដៅចំនួនបីក្នុងទីក្រុងគៀវ ដែលនាំឱ្យដាច់ចរន្តអគ្គិសនីទូទាំងទីក្រុង។ ការបំផ្ទុះមីស៊ីលលើកដំបូងគឺនៅចំណុចឆ្លងកាត់កណ្តាលទីក្រុងដែលគ្មានហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការពារ។ ដោយមានយ៉ាងហោចណាស់មនុស្សប្រាំនាក់ត្រូវបានសម្លាប់នៅទីនោះជុំវិញការវាយប្រហារមីស៊ីលទៅកាន់អ៊ុយក្រែនកាលពីព្រឹកថ្ងៃច័ន្ទ។

ការវាយប្រហារដោយមីស៊ីលក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ ដែលក្នុងនោះមាន ៣ ជារោងចក្រថាមពលកម្ដៅ។ ហេតុនេះហើយបានជាមានការដាច់ចរន្តអគ្គិសនីទូទាំងទីក្រុង។ រដ្ឋាភិបាលបានជំរុញឲ្យប្រជាពលរដ្ឋកាត់ចរន្តអគ្គិសនីចាប់ពីម៉ោង ០៥:០០ ដល់ម៉ោង ១០:០០។

គួរបញ្ជាក់ថារដ្ឋធានីគៀវដែលជាបេះដូងនៃប្រទេសអ៊ុយក្រែនកាលថ្ងៃទី ១០ តុលានេះ បានរងការវាយប្រហារដោយដោយគ្រាប់មីស៊ីល ជាលើកដំបូងហើយបង្ករជាភាពចលាចលនៅតំបន់នោះ។អ្វីដែលគេសង្ស័យនោះ គឺការវាយប្រហាររបស់រុស្ស៊ី ព្រោះការវាយប្រហារនេះ ធ្វើឡើងមួយថ្ងៃក្រោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានចោទប្រទេសអ៊ុយក្រែន នៅពីក្រោយការវាយប្រហារស្ពាន Kerch ភ្ជាប់តំបន់គ្រីមេ និង ទឹកដីរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង