Yearendyearend1140x150

បារាំងកំពុងតែប្រឈម«បញ្ហាកង្វះប្រេងឥន្ធនៈ»ជាទម្ងន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បារាំង៖ កង្វះខាតប្រេងឥន្ធនៈនៅប្រទេសបារាំងកំពុងតែក្លាយទៅជាវិបត្តិដ៏ធំមួយក្នុងប្រទេសបារាំង ចាប់តាំងពីរុស្សីបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែនមក សេដ្ឋកិច្បារាំងច នឹងប្រេងក្នុងការផ្គត់ផ្គង់ធម្មតារហូតមកដល់ពេលថ្មីៗនេះប្រជាពលរដ្ឋបារាំងជាច្រើនម៉ឺននាក់កំពុងតែប្រឈមបញ្ហាកង្វះប្រេងសាំងជាទម្ងន់មិនធ្លាប់មាន។

ជាការឆ្លើយតបទៅនឹងតម្លៃប្រេងឥន្ធនៈខ្ពស់ដែលបណ្តាលមកពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងបន្ទាប់ពីការដាក់ទណ្ឌកម្ម រដ្ឋាភិបាលបារាំង និងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ Total បានឧបត្ថម្ភធន ២០ និង៣០ អឺរ៉ូក្នុងមួយលីត្រប្រេងរៀងៗខ្លួន ដែលធ្វើឲ្យប្រេងឥន្ធនៈរបស់ Total មានតម្លៃថោកបំផុតនៅក្នុងប្រទេសបារាំង។ ជាលទ្ធផល អ្នកបើកបរបានសម្រុកចូលស្ថានីយប្រេងរបស់តូតាល់ចាក់បានជាមួយតម្លៃពិសេស។ ចាប់តាំងពីខែតុលាមក កម្មកររោងចក្រចម្រាញ់ប្រេងបានស្នើឱ្យចរចាដំឡើងប្រាក់ឈ្នួលជាមួយក្រុមហ៊ុន Total ជាមុន ហើយបានបន្តធ្វើកូដកម្ម។ តម្រូវការទីផ្សារខ្លាំង និងការផ្គត់ផ្គង់មិនគ្រប់គ្រាន់បាននាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅស្ថានីយ៍ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន។ ហើយបញ្ហានេះបានរាលដាលបន្តិចម្តងៗដល់ក្រុមហ៊ុនថាមពលផ្សេងទៀតផងដែរ។

យោងតាមស្ថិតិរបស់ប្រព័ន្ធផ្សព្វផ្សាយបារាំង គិតត្រឹមម្សិលមិញនេះ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២,២២៩ក្នុងចំណោមស្ថានីយប្រេងចំនួន ១ម៉ឺនជាង នៅក្នុងប្រទេសបារាំងបានដាច់ទាំងស្រុងហើយ ១,២១៦ កំពុងដំណើរការទាប។ វិបត្តិភាគច្រើនពាក់ព័ន្ធនឹងតំបន់ភាគខាងជើង និងខាងកើតនៃប្រទេសបារាំង។

បើតាមអ្នកបើកបរមួយរួបគឺលោក Laurent បាននិយាយថា "ខ្ញុំគិតថាវាមិនមែនជាបញ្ហាធំទេ វានឹងអាចដោះស្រាយបានក្នុងរយៈពេលពីរឬបីថ្ងៃ។ ថ្ងៃព្រហស្បតិ៍មុនខ្ញុំបានមក ហើយបានឃើញការតម្រង់ជួរ មួយគីឡូម៉ែត្រជាង ដោយសារតែការរងចាំចាក់សាំង។ លោកបន្តថាដើម្បីដោះស្រាយការខ្វះខាត រដ្ឋាភិបាលបារាំងបានសម្រេចចិត្តបញ្ចេញទុនបម្រុងយុទ្ធសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់។

នៅល្ងាចថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne ក៏បានបើកកិច្ចប្រជុំបន្ទាន់ជាមួយរដ្ឋមន្ត្រីមួយចំនួនដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាព និងពិភាក្សាអំពីដំណោះស្រាយវិបត្តិប្រេងឥន្ធនៈ។

ខេត្តមួយចំនួនកាលពីថ្ងៃច័ន្ទបានចេញការរឹតបន្តឹងសម្រាប់មនុស្សម្នាក់ចាក់សាំងបាន ៣០ លីត្រច្រើនបំផុតចាប់ពីថ្ងៃទី ១១ ខែតុលាដល់ថ្ងៃទី ១៤ ខែតុលា។

យោងតាមក្រុមហ៊ុន Total បើទោះបីជារោងចក្រចម្រាញ់ប្រេងរបស់ខ្លួនចាប់ផ្តើមដំណើរការភ្លាមៗក៏ដោយ វានឹងចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដើម្បីត្រលប់មកធម្មតាវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង