
អ៊ុយក្រែន៖ ការផ្ទុះជាច្រើន បានកក្រើកទីក្រុងគៀវរបស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទចំពេលមានការវាយប្រហារទ្រង់ទ្រាយធំដែលធ្វើឡើងដោយរុស្ស៊ីក្នុងការសងសឹកចំពោះការបំផ្ទុះដ៏សាហាវនៅលើស្ពាន Crimean ។
លោក Rostyslav Smirnov ទីប្រឹក្សាក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលលើទីក្រុងគៀវ។ យោងតាមអភិបាលក្រុង Vitali Klitschko បានឱ្យដឹងថា សេវាកម្មរថភ្លើងក្រោមដីក្នុងទីក្រុងគៀវត្រូវបានផ្អាក ហើយស្ថានីយទាំងអស់ត្រូវបានបើកជាសាធារណៈសម្រាប់ជាជម្រកបណ្តោះអាសន្ន។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានបាញ់អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់នៅលើដី និងផ្លូវអាកាសប្រឆាំងនឹងថាមពល បញ្ជាការយោធា និងកន្លែងទំនាក់ទំនងរបស់ប្រទេសអ៊ុយក្រែន។
លោកបានព្រមានថា៖ «ប្រសិនបើក្រុងកៀវបន្តប៉ុនប៉ងធ្វើការវាយប្រហារភេរវកម្មលើទឹកដីរបស់យើងបន្ថែមទៀត ការឆ្លើយតបរបស់រុស្ស៊ីនឹងតឹងរ៉ឹង»នឹងមិនធ្លាប់មានពីមុន។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថានៅទូទាំងប្រទេសអ៊ុយក្រែនថា យ៉ាងហោចណាស់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន១១ នៅក្នុងតំបន់អ៊ុយក្រែនចំនួន ៨ ត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។
លោកបានណែនាំប្រជាជនអ៊ុយក្រែនឱ្យត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមផ្សេងៗចំពោះការផ្គត់ផ្គង់ទឹក និងអគ្គិសនី និងបញ្ហាដែលអាចកើតមានជាមួយសេវាទំនាក់ទំនងផងដែរ ក្រោយរុស្សីបានកាត់ផ្តាច់ខ្សែបណ្តាញប្រព័ន្ធទំនាក់ទំនងជាច្រើន៕