Cctimesw1140xh150cm copy

ទីក្រុង«គៀវ»ដែលជាបេះដូងរបស់អ៊ុយក្រែនរងការវាយប្រហារដោយគ្រាប់មីស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ុយក្រែន៖ រដ្ឋធានីគៀវដែលជាបេះដូងនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី ១០ តុលានេះ បានរងការវាយប្រហារដោយដោយគ្រាប់មីស៊ីល ជាលើកដំបូងហើយបង្ករជាភាពចលាចលនៅតំបន់នោះ។អ្វីដែលគេសង្ស័យនោះ គឺការវាយប្រហាររបស់រុស្ស៊ី ព្រោះការវាយប្រហារនេះ ធ្វើឡើងមួយថ្ងៃក្រោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានចោទប្រទេសអ៊ុយក្រែន នៅពីក្រោយការវាយប្រហារស្ពាន Kerch ភ្ជាប់តំបន់គ្រីមេ និង ទឹកដីរុស្ស៊ីដែលនាំឱ្យមានមនុស្សស្លាប់ចំនួន៣នាក់។

សំឡេងផ្ទុះនៅចំណុចកណ្តាលនៃទីក្រុងកៀវ ចាប់ផ្ដើមលាន់រន្ថើននៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី១០ ខែតុលា ហើយបំផ្ទុះនេះមិនទាន់មានការបញ្ជាក់ណាមួយពាក់ព័ន្ធការផ្ទុះនេះឡើយ ខណៈមនុស្សមួយចំនួនត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់រាយការណ៍ថាស្លាប់និងរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកៀវ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីទៀតឡើយ។

អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) តាមរយៈសារលើបណ្តាញ Telegram ថា ហេតុការណ៍ផ្ទុះនេះ កើតឡើងនៅក្នុងសង្កាត់ សេវឆិនស្គីវស្គី (Shevchenskivskyi) ដែលនៅកណ្តាលទីក្រុងកៀវ ហើយព័ត៌មានលម្អិតនឹងចេញតាមក្រោយ។

គួរបញ្ជាក់ថា នេះជាការបំផ្ទុះលើកដំបូង ដែលបានវាយប្រហារលើទីក្រុងកៀវ មិនធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។អ្វីដែលគេសង្ស័យនោះ គឺការវាយប្រហាររបស់រុស្ស៊ី ព្រោះហេតុការណ៍នេះ កើតឡើងក្រោយពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានចោទប្រទេសអ៊ុយក្រែន នៅពីក្រោយការវាយប្រហារស្ពាន Kerch ភ្ជាប់តំបន់គ្រីមេ និង ទឹកដីរុស្ស៊ីដែលនាំឱ្យមានមនុស្សស្លាប់ចំនួន៣នាក់។

សម្រាប់លោកពូទីន បានហៅការផ្ទុះមីស៊ីលលំដាប់ធន់ធ្ងន់នាលើស្ពានគ្រីមេរបស់ប្រទេសរុស្សី គឺជាវាយប្រហាររុស្សីដោយធ្ងន់បំផុតចាប់តាំងពីការឈ្លានរុស្សីចូលអ៊ុយក្រែន ហើយលោកបានព្រមានចាត់វិធានការសងសឹងជាបន្ទាន់ ជុំវិញការវាយប្រហាររបស់អ៊ុយក្រែនមកលើស្ពានដ៏សំខាន់របស់រុស្សីមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង