Yearendyearend1140x150

មន្រ្តីថៃ«ដកទិដ្ឋាការ»អ្នកកាសែតCNNពីររូបក្រោយចូលតំបន់ហាមឃាត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាព៖ FCCT

ថៃ៖ មន្ត្រីអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការរបស់អ្នកយកព័ត៌មាន CNN ពីរនាក់ដែលបានចូលទៅក្នុងកន្លែងឧក្រិដ្ឋកម្មនៃការសម្លាប់រង្គាលកាលពីថ្ងៃព្រហស្បតិ៍នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lam Phu ។ ការដកទិដ្ឋាការរបស់អ្នកកាសែតនេះធ្វើឡើងក្រោយអាជ្ញាធរថៃរកឃើញថាអ្នកកាសែតពីររូបបានរំលោភច្បាប់ថៃដោយចូលទៅកន្លែងថតដោយគ្មានការអនុញ្ញាតិ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍។

មន្រ្តីថៃបានអះអាងថា អ្នកយកព័ត៌មានទាំងពីរនាក់ម្នាក់ឈ្មោះ Anna Coren អាយុ ៤៧ ឆ្នាំ ជនជាតិអូស្ត្រាលី និងម្នាក់ទៀតឈ្មោះ Daniel Hodge អាយុ ៣៤ ឆ្នាំ ជាជនជាតិអង់គ្លេស ត្រូវបានប៉ូលិសនាំចេញពីសណ្ឋាគាររបស់ពួកគេក្នុងខេត្ត Udon Thani ដោយប៉ូលិស ហើយបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិស Na Klang ក្នុងទីក្រុង Nong Bua ដើម្បីសាកសួរ។ ប៉ូលិសចង់ដឹងពីពួកគេថាមន្ត្រីថៃបានអនុញ្ញាតឲ្យពួកគេចូលកន្លែងឧក្រិដ្ឋកម្មដូចការអះអាងនោះទេ ហើយមានតែប៉ូលិសប៉ុណ្ណោះដែលមានសិទ្ធិអនុញ្ញាត។

អគ្គស្នងការរងនគរបាលជាតិ ក៏បានបញ្ជាក់ដែរថា អ្នកយកព័ត៌មានទាំងពីរនាក់ អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទ ទន្ទ្រាន ចូលក្នុងកន្លែងកើតហេតុ និងជ្រៀតជ្រែកភស្តុតាង ប្រសិនបើគេអាចបញ្ជាក់បានថា ពួកគេឆ្លងកាត់ខ្សែសង្វាក់កន្លែងកើតហេតុ ដោយគ្មានការអនុញ្ញាត។ លោកបានពន្យល់ថា យោងតាមនីតិវិធីច្បាប់ថៃ អ្នកយកព័ត៌មានទាំងពីរនឹងត្រូវនិរទេស និងដាក់ក្នុងបញ្ជីខ្មៅ ប៉ុន្តែបន្ទាប់ពីបញ្ចប់នីតិវិធីផ្លូវច្បាប់ណាមួយ។

ប្រភពព័ត៌មាននៅការិយាល័យអន្តោប្រវេសន៍បាននិយាយថា មន្ត្រីបានពិនិត្យទិដ្ឋាការអ្នកកាសែតទាំងពីរនាក់ហើយរកឃើញថាពួកគេស្ថិតក្នុងប្រទេសតាមទិដ្ឋាការទេសចរណ៍។ ពាក្យបណ្តឹងនៃការទន្ទ្រានចូលទៅក្នុងទីធ្លារដ្ឋាភិបាលត្រូវបានដាក់ប្តឹងអ្នកយកព័ត៌មាន CNN ទៅកាន់ប៉ូលីសស្រុក Na Klang ដោយអភិបាលក្រុងនៃរដ្ឋបាលឃុំ Uthai Sawan (TAO)។

ជាមួយគ្នានេះ អ្នកសារព័ត៌មាន BBC ប្រចាំប្រទេសថៃ លោក Jonathan Head បាននិយាយនៅលើ Twitter នៅថ្ងៃនេះថា លោកនៅខាងក្រៅមជ្ឈមណ្ឌលដើម្បីរាយការណ៍ព្រឹត្តិការណ៍នេះ ហើយបានព្រមានអ្នកសារព័ត៌មានផ្សេងទៀតកុំឱ្យឆ្លងកាត់ខ្សែពួរនៃឧក្រិដ្ឋកម្ម នៅពេលដែលពួកគេបានព្យាយាមឡើងលើរបងដើម្បីចូលទៅយកព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង