Yearendyearend1140x150
Img 0571

អ្នកពន្លត់អគ្គីភ័យអេស្ប៉ាញតវ៉ាទាមទារប្រាក់ខែ និងលក្ខខណ្ឌការងារបន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អេស្ប៉ាញ៖ ក្រុមអ្នកពន្លត់អគ្គីភ័យអេស្ប៉ាញបានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានីម៉ាឌ្រីដកាលពីថ្ងៃសៅរ៍ដោយអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ខណៈដែលការងារកាន់តែលំបាកចំពេលមានការគំរាមកំហែងនៃភ្លើងឆេះព្រៃជាច្រើន។ វាពិតជាឆ្នាំដ៏មមាញឹកសម្រាប់អ្នកពន្លត់ភ្លើងឆេះព្រៃរបស់ប្រទេសអេស្ប៉ាញ។ ប្រទេសនេះបានទទួលរងនូវឆ្នាំដ៏អាក្រក់បំផុតរបស់ខ្លួនដោយសារភ្លើងឆេះព្រៃក្នុងកំណត់ត្រាជាច្រើននាពេលកន្លងទៅ។

បន្ទាប់ពីរដូវក្តៅដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ទើរតែរៀងរាល់សប្តាហ៍ បុរស និងស្ត្រីដែលប្រថុយជីវិតដើម្បីប្រយុទ្ធនឹងភ្លើងបាននិយាយថា ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារបច្ចុប្បន្នរបស់ពួកគេមិនគ្រប់គ្រាន់ទាំងស្រុងទេ ដោយសារការងាររបស់ពួកគេកាន់តែមានតម្រូវការ។

លោក Ivan Frank ដែលជាអ្នករៀបចំការតវ៉ាបាននិយាយថា "ការងារនេះតែងតែមានគ្រោះថ្នាក់ខ្លាំងណាស់។ លោកបន្តថា ជាការពិតឥឡូវនេះដោយសារតែការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌអាកាសធាតុ យើងអាចនឹងមានភ្លើងឆេះព្រៃកាន់តែច្រើនឡើយៗ។

សហជីពកំពុងអំពាវនាវឱ្យអនុវត្តជាបន្ទាន់នូវ "លក្ខន្តិកៈរបស់អ្នកពន្លត់ភ្លើងឆេះព្រៃ" ដោយសង្ឃឹមថា ច្បាប់នេះនឹងផ្តល់ការការពារបន្ថែមទៀតដល់អ្នកពន្លត់អគ្គីភ័យព្រៃឈើទាក់ទងនឹងប្រាក់ឈ្នួល និងសន្តិសុខការងារ។

បន្ថែមពីនេះបញ្ហាធំមួយទៀតក្នុងវិវាទនេះ គឺវិបត្តិតម្លៃរស់នៅ។ អ្នកពន្លត់អគ្គីភ័យដូចជាអ្នកផ្សេងទៀតនៅក្នុងប្រទេសអេស្បាញនិយាយថាកម្រិតប្រាក់ឈ្នួលបច្ចុប្បន្នរបស់ពួកគេមិនរក្សាល្បឿនជាមួយនឹងអតិផរណាទេ។

ផលប៉ះពាល់ជាបន្តបន្ទាប់នៃការប្រែប្រួលអាកាសធាតុបង្ហាញថា រដូវក្តៅនៃភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០២២ អាចនឹងកើតឡើងម្តងទៀតក្នុងឆ្នាំខាងមុខ ដែលធ្វើឲ្យសេវាកម្មពន្លត់អគ្គីភ័យរបស់អេស្ប៉ាញកាន់តែមានសារៈសំខាន់។

គួរបញ្ជាក់ថាគិតត្រឹមខែសីហាកន្លងទៅ ប្រទេសអេស្ប៉ាញបានកត់ត្រាភ្លើងឆេះព្រៃជិត ៤០០ ដងក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យព្រៃឈើប្រមាណ ២០ម៉ឺនហិកតាជាងត្រូវបានបំផ្លាញ ខណៈសីតុណ្ហភាពខ្លាំង និងគ្រោះរាំងស្ងួតដ៏យូរបានធ្វើឱ្យរដូវក្តៅឆ្នាំ ២០២២ ក្លាយជារឿងដ៏អាក្រក់បំផុតក្នុងកំណត់ត្រារបស់ប្រទេសអេស្បាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង