Cctime 6monthsfree desktop
Cc times  web banner kh

"កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត" តម្លៃជាង ៩លានដុល្លារគ្រោងបើកដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ "កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត" បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា។ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់សម្ពោធកំពង់ផែនេះជាផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីទទួលទេសចរអន្តរជាតិ ជាពិសេសទេសចរពីប្រទេសវៀតណាម និង ប្រទេសថៃ។

កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ និង បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និង រាជរដ្ឋាភិបាលកម្ពុជា។

កំពង់ផែនេះ ត្រូវបានកម្ពុជារំពឹងថា នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និង ផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

នៅពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីពិនិត្យពីការបើកទទួលទេសចរជាផ្លូវការក្នុងពេលឆាប់ៗ។ជាមួយគ្នានេះអន្តរក្រសួងក៏កំពុង ស្វែងរកដៃគូរអភិវឌ្ឍបន្ថែម មុននឹងបើកដំណើរការកំពង់ផែជាផ្លូវការផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង